សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកតម្រងនោមព្រមានថា ការហាត់ប្រាណមិនត្រឹមត្រូវ អាចបង្កើនហានិភ័យរបួសតម្រងនោមស្រួចស្រាវ។ ទម្លាប់គួរជៀសវាងមាន ផឹកភេសជ្ជៈផ្អែមច្រើនក្រោយហាត់ប្រាណ ហាត់ខ្លាំងក្រោយគេងមិនគ្រប់ ឬទើបជាសះស្បើយពីជំងឺ លេបថ្នាំបំបាត់ឈឺរួចបន្តហាត់ ហាត់ក្នុងកន្លែងក្តៅស្អុះ និងហាត់ក្រៅផ្ទះពេលខ្យល់បំពុលខ្លាំង។
អ្នកជំនាញណែនាំឱ្យ ផឹកទឹកគ្រប់គ្រាន់ សម្រាកឱ្យបានគ្រប់ មិនបង្ខំរាងកាយពេលអស់កម្លាំង ឬទើបឈឺជាសះស្បើយ ហើយជ្រើសរើសបរិយាកាសដែលមានខ្យល់ចេញចូលល្អ និងគុណភាពខ្យល់ល្អ ដើម្បីការពារតម្រងនោម និងទទួលបានអត្ថប្រយោជន៍ពីការហាត់ប្រាណប្រកបដោយសុវត្ថិភាព៕
ចែករំលែកព័តមាននេះ