ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្តេញ​ជនជាតិ​វៀតណាម១៩​នាក់ ដែល​លួច​ស្នាក់​នៅ​ខុសច្បាប់ ​ទៅ​ស្រុក​វិញ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា ​ជនជាតិ​វៀតណាម ១៩​នាក់ ​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់ ត្រូវ​បាន​បណ្ដេញចេញពីព្រះរាជាណាចក្រ​កម្ពុជា ​ទៅ​ស្រុក​វិញ ​។

ប្រភព​បាន​លើក​ឡើង​ថា ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ អនុវត្ត​តាមអនុសាសន៍ដ៏​ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិ​បណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ​វៀតណាម សរុប​ចំនួន ១៩​នាក់ ស្រី​០៨​នាក់ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន អត់​ប្រថាប់ត្រា ត្រូវ​បាន​បណ្ដេញចេញ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី (​ខេត្តព្រៃវែង​) ​។

ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសម្អាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ជា​ពិសេស​ចំពោះ​មេខ្លោង​ ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយសង្គ្រោះ​ដល់​ជន​រង​គ្រោះ​ ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ​៕