នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខក្រុមក្មេ.ងទំនើ.ង ២៤នាក់ បង្កហិ.ង្សាដោយចេតនា ២ករណីផ្សេងគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន២៤នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានជាបន្ទាប់បន្ទាប់ចំនួនពីរករណីហើយបង្ហាញមុខជាសាធារណៈកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦នេះរួមជាមួយវត្ថតាងមួយចំនួន។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ,កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានសហការនៅតាមបណ្តាលខណ្ឌនានាបានធ្វើការស្រាវជ្រាវ នៅថ្ងៃទី១២,១៣ ខែកក្កដា ឆ្នាំ២០២៦ បង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន២៤នាក់ ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានអោយដឹងទៀតថា ជនសង្ស័យទាំង២៤នាក់បានប្រព្រឹត្តិបទល្មើស ០២ ករណី ដូចខាងក្រោម៖ករណីទី០១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដុំថ្ម គប់ គ្នាទៅវិញទៅមក បណ្តាលឲ្យរងការខូច ខាតម៉ូតូចំនួន ០១គ្រឿង ប្រព្រឹត្តនៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០១ និង៥៧ នាទីយប់ ។នៅក្នុងសកម្មភាពបង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងមានគ្នាទាំងអស់ចំនួន ២៦ នាក់ ជិះម៉ូតូចំនួន ១៣ គ្រឿង។បន្ទាប់ពីមានអំពើហិង្សាសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន២២នាក់។
ដោយឡែក ករណីទី០២ ៖ ហិង្សាដោយចេតនា យកមួកសុវត្ថិភាពគប់ ទៅលើជនរងគ្រោះ ប្រព្រឹត្តនៅចំណុច ហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែក ក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៥២ នាទីយប់ ។
ជនសង្ស័យមានគ្នា២នាក់ជាក្រុមក្មេងទំនើងឈ្មោះ កោះប្រាក់ (KB)បានជិះម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ ១MA-០៤២០ បានធ្វើសកម្មភាពយកមួកសុវត្តិភាពគប់ទៅលើជនរងគ្រោះឈ្មោះ សុ សិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ សន្តិសុខ ។បន្ទាប់ពីធ្វើសកម្មភាពសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជួបសង្ស័យចំនួនពីរនាក់។
សរុបទាំង២ករណីខាងលើឃាត់ខ្លួនបានចំនួន ២៤នាក់ហើយយកមកបង្ហាញមុខជាសាធារណៈនៅពេលនេះ។បន្ទាប់ពីបង្ហាញមុខជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕







ចែករំលែកព័តមាននេះ