ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់បុកខ្លាំងនៅខ្នងផ្សារ៖ អាជ្ញាធរជួយសង្គ្រោះអ្នក​ទេស​ចរចុះភ្នំដោយសុវត្ថិភាព និងព្រមានពីគ្រោះថ្នាក់ជាយថាហេតុ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាល​ខេត្តបាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​ត្រៀម​បង្ការទប់ស្កាត់​គ្រោះ​ថ្នាក់​ជាយថាហេតុ ចំពោះ​ភ្ញៀវ​ទេសចរ ​និង​បងប្អូនប្រជាពលរដ្ឋ ដែល​មាន​បំណង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ ស្ថិត​ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ។

រដ្ឋបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​យ៉ាង​គំហុក បណ្តាលឱ្យ​មានទឹក​ហូរ​ធ្លាក់​ពី​តំបន់​ភ្នំ​យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​បងប្អូន​អ្នកទេសចរ​ឡើង​ និង​ចុះ​ពីលើ​តំបន់​ភ្នំ​ខ្នង​ផ្សារ ។ ជាក់ស្តែង​ បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​ជួយ​សម្របសម្រួល​ជូន​ភ្ញៀវ​ទេសចរ បាន​ចុះ​មក​ដល់​ខាងក្រោម​វិញ​ប្រកបដោយ​សុវត្ថិភាព ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព និង​អាកាសធាតុ​ប្រែប្រួល​នេះ ដើម្បី​ធានា​សុវត្ថិភាព​និង​បង្ការ​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេង​ៗ​ទាន់​ពេលវេលា រដ្ឋបាល​ខេត្ត សូម​សំណូមពរ​ដល់​ភ្ញៀវទេស​ចរ បងប្អូន​ប្រជាពលរដ្ឋ និង​សហគមន៍​ទេសចរណ៍​ទាំងអស់ ដែល​មាន​បំណង​អញ្ជើញ​​មក​កម្សាន្ត​នៅ​លើ​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់​ខ្លាំង ។

ក្នុង​ករណី​នេះ សូម​បងប្អូន​ភ្ញៀវ​ទេសចរ និង​សាធារណជន មេត្តា​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច ឬ​សហគមន៍​ទេសចរណ៍ ដើម្បី​ចាត់វិធានការ​ដោះស្រាយ ការពារ និង​សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕