ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះទី១១ ! តំបន់មាត់សមុទ្រ និងភ្នំ មានភ្លៀងដល់៧០ភាគរយ

40 នាទី មុន

អ្នកមាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​តំបន់​សមុទ្រ និង​តាម​ភ្នំ គួរ​យកចិត្តទុកដាក់ ពីព្រោះ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ ដែល​មានឈ្មោះ​ថា ហៃ​សិន វា​អាច​បង្ក​ឲ្យ​មាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តំបន់​នោះ ដល់​ទៅ​៧០​ភាគរយ ឯណោះ ។

ក្រសួង​ធនធានទឹក និង​ឧតុ​និ​យ ម​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​ថា កម្ពុជា​មិន​ស្ថិត​នៅ​ចំ​គន្លង​ព្យុះ​នេះ​ទេ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៨ ខែកក្កដា ឆ្នាំ​២០២៦ ឥទ្ធិពល​របស់​វា អាច​ធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ និង​ភ្នំ​ខ្ពង់រាប​រង​គ្រោះ​បន្ថែម​ទៀត ។

បាតុភូត​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ក្នុងអំឡុងពេល​នេះ ត្រូវ​ព្យាករណ៍​ថា អាច​កើត​មាន​ដល់​ទៅ​៧០​ភាគ​នៅ​ខេត្តកំពង់ស្ពឺ ប៉ែ​លិ​ន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនៈគិរី មណ្ឌលគិរី កែប កំពត កោះកុង ព្រះ​សីហ​នុ កំពង់ស្ពឺ ជួរ​ភ្នំ​ដងរ៉ែក ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​បូក​គោក ។

ដោយឡែក តំបន់​ទំនាប​កណ្តាល ដូច​ជា​នៅ​បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រែ​វែង កណ្តាល​តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​រង​បាតុភូត ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នេះ ៥០ ភាគរយ​ដែរ ។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ភ្លៀង​ធ្លាក់​ច្រើន​បាន​កើត​មាននៅ​ខេត្ត​ភូមិសាស្ត្រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កំពង់ស្ពឺ​ជាដើម បណ្តាល​ឲ្យ​លិចលង់ រំខាន​ភ្ញៀវ​ទេសចរ និង​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​ជីវភាព​ពលរដ្ឋ ៕