សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកពេលនេះ កំពុងរៀបចំទណ្ឌកម្មថ្មីប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ហើយអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកឲ្យប្រកាសដកខ្លួនថយចេញពីតុលាការនោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរ៉ូបីយ៉ូអះអាងកាលពីថ្ងៃទី១៣ កក្កដា ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ តំណាងឲ្យការគំរាមកំហែងកាន់តែខ្លាំង សម្រាប់ប្រព័ន្ធនយោបាយ និងប្រព័ន្ធតុលាការអាមេរិក ។ លោកចោទប្រកាន់CPI និងសម្ព័ន្ធមិត្តថា កំពុងធ្វើសង្គ្រាមប្រឆាំងប្រទេសយើង មិនមែនដោយគ្រាប់កាំភ្លើង ឬគ្រាប់មីស៊ីលឡើយ តែជាមួយបណ្ដាលក្ខន្តិកៈសន្ធិសញ្ញានិងកម្លាំងដែលគេហៅថា ច្បាប់អន្តរជាតិ។
អាមេរិកកំពុងតែរៀបចំយុទ្ធនាការការទូតមួយដែលសំដៅធ្វើឲ្យតុលាការក្រុងឡាអេនោះស្ថិតនៅឯកោ ។ ក្រសួងការបរទេសអាមេរិកគ្រោង ជាពិសេស ហាមឃាត់ការធ្វើដំណើរ តាមរយៈការដកហូតទិដ្ឋាការ និងពង្រឹងបណ្ដាទណ្ឌកម្មប្រឆាំង CPI និងបណ្ដាអង្គការដែលជាខ្សែរយៈរបស់តុលាការនោះ ។
សហរដ្ឋអាមេរិក ក៏ចង់បញ្ចុះបញ្ចូលបណ្ដាប្រទេសជាសមាជិកលក្ខន្តិកៈក្រុងរ៉ូម ឲ្យចាកចេញពីតុលាការនោះ ហើយឈប់បង់ប្រាក់វិភាគទាន។ យោងតាមអ្នកទទួលខុសត្រូវអាមេរិកម្នាក់ថា ពុំមានការជ្រើសរើសខាងការទូតណាមួយត្រូវបានបដិសេធឡើយ ក្នុងយុទ្ធនាការនេះដែលសំដៅ កម្ទេចចោលការគំរាមកំហែងរបស់CPIប្រឆាំងអាមេរិក ។
ចៅក្រមច្រើនរូបហើយ ព្រមទាំងអគ្គរដ្ឋអាជ្ញាតុលាការនោះ រងទណ្ឌកម្មរបស់អាមេរិករួចមកហើយ ដោយកម្រិតការធ្វើដំណើររបស់ពួកគេ និងការផ្លាស់ប្ដូរមួយចំនួន ។ វិធានការទាំងនេះរបស់អាមេរិកជាការឆ្លើយតបពិសេសចំពោះការស៊ើបអង្កេតរបស់តុលាការនោះ ទាក់ទិននឹងអុីស្រាអែលសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន។
តុលាការនោះ បានចេញជាពិសេស កាលពីឆ្នាំ២០២៤នូវដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ ពីបទប្រល៏យពូជសាស្ត្រ ។ ចំណែកចៅក្រម៣រូបទទួលរងទណ្ឌកម្មអាមេរិក ព្រោះតែកាលពីខែមិថុនាដាក់ពាក្យប្ដឹងនៅក្រុងញូវយ៉កប្រឆាំងលោកដូណាល់ត្រាំ លោកម៉ាកូរ៉ូប៊ីយ៉ូនិងលោកSCOTTE BLESSENT ដោយបរិហារពីការគាបសង្កត់លើតុលាការ ៕

ចែករំលែកព័តមាននេះ