បង្ក្រា.បក្រុមចោរវ័យក្មេង ធ្វើសកម្មភាពវា.យប្ល.ន់ម៉ូតូ និងបង្កហិ.ង្សា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើស វាយប្លន់ និងបង្កហិង្សា ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបយកទៅសួរនាំ ។
ការបង្ក្រាបនេះដែរបានធ្វើឡើង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២២នាក់ រួមមាន ៖ ១-ឈ្មោះ លី រតនា អា រតនា ភេទប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ ហួង ចានវិរៈបុត្រ ហៅ អាបុត្រ ភេទប្រុស អាយុ ១៨ឆ្នាំ
៣-ឈ្មោះ លន់ បុរី ហៅ អារី ភេទប្រុស អាយុ ១៨ឆ្នាំ
៤-ឈ្មោះ មុតរតនៈ ហៅ អារតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ ប្លោក តារា ហៅ អាតារា ភេទប្រុស អាយុ ១៧ ឆ្នាំ
៦-ឈ្មោះ រ៉ុន សំណាង ហៅ អាណាង ភេទប្រុស អាយុ ១៨ ឆ្នាំ
៧-ឈ្មោះ ស្រស់ សិលា ហៅ អាសិលា ភេទប្រុស អាយុ ១៨ ឆ្នាំ
៨- ឈ្មោះ មាស សុខទី ហៅអាទី ភេទប្រុស អាយុ ១៨ ឆ្នាំ
៩- ឈ្មោះ ណុប សុភឿន ហៅអាភឿន ភេទប្រុស អាយុ ១៨ ឆ្នាំ
១០-ឈ្មោះ រឿន សីហា ហៅអាសីហា ភេទប្រុស អាយុ ១៦ ឆ្នាំ
១១-ឈ្មោះ សន សុខរក្សា ហៅ អារក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ
១២-ឈ្មោះ រិន លិរិត្ធ ហៅ អារិត្ធ ភេទប្រុស អាយុ ១៤ឆ្នាំ
១៣-ឈ្មោះ រឿន សុភាព ហៅអាភាព ភេទប្រុស អាយុ ១៩ ឆ្នាំ
១៤-ឈ្មោះ ថន ធាន ហៅ អាធាន ភេទប្រុស អាយុ ១៨ ឆ្នាំ
១៥-ឈ្មោះ រ៉ុង ពិទូ ហៅ អាទូ ភេទប្រុស អាយុ ១៨ឆ្នាំ
១៦-ឈ្មោះ យ៉ាត់ ពន្នឺ ហៅ អាពន្នឺ ភេទប្រុស អាយុ ១៩ ឆ្នាំ
១៧-ឈ្មោះ ហន នឹង ហៅ អានឹង ភេទប្រុស អាយុ ១៨ ឆ្នាំ
១៨-ឈ្មោះ ហ៊ាង បុរ៉ា ហៅ អារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ
១៩- ឈ្មោះ អុីង លីហាក់ ហៅ អាហាក់ ភេទប្រុស អាយុ ២០ ឆ្នាំ
២០-ឈ្មោះ ឆៀង ស្រីនាង ហៅ នាង ភេទ ស្រី អាយុ ២៣ ឆ្នាំ
២១-ឈ្មោះ ផាត មករា ហៅ អាតឿ ភេទប្រុស អាយុ ១៩ឆ្នាំ
២២-ឈ្មោះ រឡន បារាំង ហៅ អាបារាំងភេទប្រុស អាយុ ១៨ ឆ្នាំ
លោក វរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉ម សាវន ដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ឃាត់បានក្រុមជនសង្ស័យ ចំនួន ២២នាក់ ពាក់ព័ន្ធចំនួន ០២ករណី រួមមានករណីទី១ លួចមានស្ថានទម្ងង់ទោស (ធាក់ប្លន់យកម៉ូតូ) នៅចំណុចផ្លូវ មហាវិថីវិមានឈ្នះៗ សង្កាត់ ព្រែកតាសែត ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ម៉ោង១២ និង ៤៥នាទីយប់ ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២៦ ។ ករណីទី២ ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស (បង្កដោយក្មេងទំនើង) នៅចំណុច ម្តុំលក់រថយន្ត ផ្លូវ ៦០មែត្រ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែលម៉ោង ១ និង ៥៩នាទីព្រឹក ថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០២៦ ។ ក្នុងនោះវត្ថុតាងចាប់យក ម៉ូតូធ្វើសកម្មភាព ១៣ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកបក្សពួកសេសសល់ នគរបាលកំពុងបន្ត យកបក្សពួកសេះសល់បន្តទៀត៕







ចែករំលែកព័តមាននេះ