ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចូលទំនិញពីថៃបន្តដាំក្បាលចុះខ្លាំង

7 ម៉ោង មុន

រយៈពេល​ប្រមាណ​ជា​១​ឆ្នាំ​កន្លះ នៃ​វិបត្តិ​បិទ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​កើតឡើង​ដោយ​ការ​ឈ្លានពាន​របស់​ថៃ ក៏​ដូច​ជា ការ​សកម្មភាព​គ្រប់គ្រង​ដែន​អធិបតេយ្យ​កម្ពុ​ជាមួយ​ផ្នែក​នៅ​តំបន់​ជម្លោះ​ដោយ​ខុសច្បាប់ ការ​នាំ​ចូល​ទំនិញ​ពី​ថៃ​មក​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ធ្លាក់​ចុះ​ប្រមាណ​ជា​ពី​៣៨,៦​ភាគរយ ដល់​ទៅ​ជិត​៤២​ភាគរយ ។

ស្ថិតិ​មួយ​ដែល​អគ្គនាយក​រដ្ឋ​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា មួយ​ឆ្នាំ​ចាប់តាំងពី​កម្ពុជា និង​ថៃ បាន​បិទ​ច្រកព្រំដែន​របស់​ពួក​គេ ក្នុង​ខែកក្កដា ឆ្នាំ​២០២៥ ការ​នាំ​ចូល​ពី​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​៣៨,៦ ភាគរយ​មក​នៅ​ត្រឹម ២,២ ពាន់​លាន​ដុល្លារ ពោល គឺ​ធ្លាក់​ចុះ​ពី​៣,៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៤ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​៦​ខែ នៃ​ឆ្នាំ​២០២៦​នេះ ការ​នាំ​ចូល​ពី​ថៃ មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ ពោល គឺ​ធ្លាក់​ចុះ​៤១,៩​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៥ ៕