នៅឆមាសទី១នៃឆ្នាំ២០២៦នេះ ជប៉ុនបានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មកំពូលទី៤ដោយផ្ទួលថៃឲ្យធ្លាក់ទៅលំដាប់ទី៥ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានអះអាងតាមតារាងស្ថិតិដែលផ្សព្វផ្សាយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ពាណិជ្ជកម្មកម្ពុជាជាមួយនឹងថៃ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ធ្លាក់ចុះ៣៧,៥ភាគរយ ដោយទំហំពាណិជ្ជកម្មសរុបនៅសល់១,៣៧ ពាន់លានដុល្លារទៀត។

ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលនេះ ថៃនាំចូលមកកម្ពុជាមានតម្លៃជាង១ពាន់លានដុល្លារធ្លាក់ជិត៤២ភាគរយ ហើយកម្ពុជានាំចេញទៅថៃមានតម្លៃជាងជាង៣៥៧ លានដុល្លារធ្លាក់ចុះជាង២០ភាគរយ ។
សម្រាប់ជប៉ុនវិញ ទំហំពាណិជ្ជកម្មសរុបនៅឆមាសទី១នេះ ជាមួយនឹងកម្ពុជា មានតម្លៃ១,៤២ ពាន់លានដុល្លារកើនឡើងជិត១៧ភាគរយ ។ ការនាំចេញរបស់កម្ពុជាទៅជប៉ុនមានតម្លៃជាង ៩០៦ លានដុល្លារ កើនជាង២០ភាគរយ ហើយនាំចូលមកវិញមានតម្លៃជាង ៥២៣ លានដុល្លារកើនឡើង១១,៤ភាគរយ ៕
ចែករំលែកព័តមាននេះ