ប្រទេសអាល្លឺម៉ង់ ៖ វិទ្យាស្ថាន ROBERT KOCH ប្រកាស នាថ្ងៃទី៩ កក្កដា ថា រវាងថ្ងៃទី២២ មក២៨ មិថុនា មនុស្សជិត២២.០០០នាក់ស្លាប់នៅអាល្លឺម៉ង់ ដោយសារធាតុអាកាសក្ដៅខ្លាំង ។ វិទ្យាស្ថាននោះបញ្ជាក់ថា តួលេខនេះ នៅមិនទាន់បន្ថែមតួលេខនៃធាតុអាកាសមិនសូវក្ដៅខ្លាំងពេក កើតមាននាឱកាសរលកក្ដៅខ្លាំង កាលពីខែឧសភា ដែលអ្នកស្លាប់មានជាង៥១០០នាក់
ផងទេ។

តាមវិទ្យាស្ថាន ROBERT KOCHថា ធាតុអាកាសក្ដៅខ្លាំង តាមពិតទៅ មិនមែនជាមូលហេតុតែមួយគត់នៃការស្លាប់ឡើយ តែមានកត្តាដទៃៗទៀតដែលគួបផ្សំគ្នា ។ អាស្រ័យហេតុនេះហើយបានជាធាតុអាកាក្ដៅខ្លាំងមិនត្រូវបាន គេចាក្នុងលិខិតមរណ ភាពថា ជាមូលហេតុនៃការស្លាប់ឡើយ។ ដូច្នេះ ទំហំនៃការស្លាប់ ដោយសារក្ដៅខ្លាំងអាចបង្ហាញច្បាស់តែតាមរយៈវិធីសាស្ត្រស្ថិតិប៉ុណ្ណោះ ។
វិទ្យាស្ថាននោះបន្តថា ភាគច្រើននៃអ្នកស្លាប់ដោយធាតុអាកាសក្ដៅខ្លាំងប៉ះពាល់ ជាពិសេស លើមនុស្សចាស់ ។ មនុស្សអាយុចាប់ពី៧៥ឆ្នាំឡើងទៅ ការស្លាប់ដោយសារក្ដៅខ្លាំង មានអត្រាខ្ពស់ ។ ភាគច្រើននៃអ្នកស្លាប់ដោយធាតុអាកាសក្ដៅខ្លាំង ប្រមាណជា៤២៧០នាក់ ទាក់ទិននឹងមនុស្សមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ ៕

ចែករំលែកព័តមាននេះ