ទីក្រុងហែលស៊ីនគី៖ ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb និងរដ្ឋមន្ត្រីការបរទេស Elina Valtonen បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលថា កោះ Greenland គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក។ មេដឹកនាំហ្វាំងឡង់បានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹង Greenland គឺជាកិច្ចការរបស់ ដាណឺម៉ាក និង Greenland ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៩ ខែកក្កដានេះ។
លោកស្រី Valtonen ក៏បានសង្កត់ធ្ងន់ថា ហ្វាំងឡង់គាំទ្រយ៉ាងពេញទំហឹងដល់បូរណភាពទឹកដីរបស់ដាណឺម៉ាក ហើយបានអំពាវនាវឱ្យដោះស្រាយបញ្ហាសន្តិសុខនៅតំបន់អាកទិក តាមរយៈកិច្ចសហប្រតិបត្តិការរវាងដាណឺម៉ាក សហរដ្ឋអាម៉េរិក និងអង្គការ NATO ជាជាងការទាមទារទឹកដី៕
ចែករំលែកព័តមាននេះ