ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះលើគ្រោះ៖ ចិនកំពុងរងការវាយប្រហារដោយទឹកជំនន់ ឥឡូវត្រូវប្រឈមមុខនឹងព្យុះដ៏ខ្លាំងមួយទៀត

1 ខែ មុន

ប្រទេស​ចិន ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​ នា​ថ្ងៃ​ទី​៨​ កក្កដា បាន​ខិតខំ​ទៅ​កាន់​បណ្ដា​តំបន់​មានទឹក​ជន់​លិច ដើម្បី​ជួយ​ដល់​បណ្ដា​អ្នក​រង​គ្រោះ​ដែល​មួយ​ចំនួន​ខិតខំ​រៀបចំផ្ទះ​សម្បែង​ឡើង​វិញ ​ក្រោយ​រង​ការ​បំផ្លាញ​ដោយ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់​រួច​ហើយ​។ ទឹកជំនន់​បណ្ដាល​ឲ្យ​បាក់​ទំនប់​មួយ​ ។

បណ្ដា​សារព័ត៌មាន​ចិន​រាយការណ៍​ នា​ថ្ងៃ​ទី​៧ ​កក្កដា​ ថា ព្យុះ​នានា​និង​ខ្យល់​បោកបក់​ខ្លាំង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥​នាក់​ និង​របួស​២៧៥​នាក់​នៅ​ភាគ​កណ្ដាល​ចិន​ ចំណែក​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​នាំ​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ នៅ​ភាគ​ខាងត្បូង​ប្រទេស​។

ការ​គំរាមកំហែង​នៅ​តែ​បន្ត ដោយ​ចិន​កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយទៀត​ដែល​នា​ចុង​ស​ប្ដា​ហ៍​នេះ វាយប្រហារ​លើ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ប្រទេស ជាមួយ​ខ្យល់​បោកបក់​ខ្លាំង​បំផុត ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​។ ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​ឈ្មោះ​BAVI អាច​បោកបក់​មក​ដល់​ដែនដី​នា​យប់​ថ្ងៃ​ទី​១១ ​កក្កដា ត្រង់​តំបន់​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ ខាងត្បូង​ក្រុង​សៀង​ហៃ​។

ក្នុង​ទឹកជំនន់​ដ៏​អាក្រក់​ កាលពី​ថ្ងៃ​ទី​៧​ កក្កដា បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​ចិន​CCTV​បង្ហាញ​ទឹក​ហូរ​កួច​ដ៏​ត្របាញ់​នាំ​យក​រថយន្ត​ទាំងឡាយ​ទៅ​ជាមួយ​ ។ ផ្ទះ​ទាំងឡាយ​ព្រមទាំង​បណ្ដា​រថយន្ត​ត្រូវ​ទឹក​ជន់​លិច​ ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​នាវា​កៅស៊ូ​ ។ ប្រធានាធិបតី​ចិន​លោកស៊ី​​ជី​ន​ពីង​អំពាវនាវ ​កាលពី​ថ្ងៃ​ទី​៧ ​កក្កដា ឲ្យ​មាន​ប្រតិបត្តិការ​សង្គ្រោះ​គ្រប់​បែប​យ៉ាង​ ៕