ប្រទេសស៊ីរី ៖ វាជាការផ្លាស់ប្ដូរមួយជាប្រវត្តិសាស្ត្រនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងស៊ីរី ដោយសហរដ្ឋអាមេរិកប្រកាសនាថ្ងៃទី៨ កក្កដា ថា នឹងដកប្រទេសស៊ីរីចេញពីបញ្ជីខ្មៅរដ្ឋដែលទ្រង់ទ្រង់ភេរវកម្ម ។ នេះជាជំហានថ្មីមួយទៀតរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដើម្បីអាចឲ្យប្រជាជនស៊ីរីមានភ័ព្វវាសនារុងរឿង ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរ៉ូប៊ីយ៉ូ ក្នុងសេចក្ដីប្រកាសមួយ ។

រាល់ភ្លើងសញ្ញាសុទ្ថតែខៀវ ចាប់តាំងពីទស្សនកិច្ចរបស់ប្រធានាធិបតីបណ្ដោះអាសន្នស៊ីរី លោកអាហ៍ម៉េដអាល់ចារ៉ាអានៅក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំទៅមិញមក ។ ការផ្លាស់ប្ដូរនោះ នឹងផ្ដល់លទ្ធផលជាក់ស្ដែង ។ វានឹងអាចជាពិសេសឲ្យស៊ីរីចេញផុតពីភាពឯកោខាងសេដ្ឋកិច្ច ។ វាក៏នឹងនាំទៅដល់ការផ្ដល់ឲ្យស៊ីរីវិញ បណ្ដាទ្រព្យសម្បត្តិដែលបង្កកទុក និងការលុបចោលបណ្ដាទណ្ឌកម្មដោយស្វ័យប្រវត្តិ ។
មុននេះ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុងបានមកបំពេញទស្សនិកិច្ចផ្លូវការមួយនៅស៊ីរីដែលជាទស្សកិច្ចលើកដំបូងរបស់មេដឹកនាំ មហាអំណាចលោកខាងលិចមួយរូបកាន់ប្រទេសនេះ។ អំឡុងពេលទស្សនកិច្ចនោះរបស់លោកម៉ាក្រុង មានការប៉ុនប៉ងបំផ្លាញទស្សនិច្ចនេះតាមរយៈការវាយប្រហារភរវកម្មដោយគ្រឿងផ្ទុះ២ នៅកណ្ដាលក្រុងដាម៉ាស់កាលពីថ្ងៃទី៧កក្កដា។
គ្រាប់បែកច្នៃទាំង២គ្រាប់នោះ ដាក់នៅក្បែរសណ្ឋាគារFOUR SEAISONS កន្លែងដែលគណៈប្រតិភូប្រធានាធិបតីបារាំងស្នាក់នាពេលយប់ បានផ្ទុះបណ្ដាលឲ្យមនុស្ស១៨នាក់ រងរបួសក្នុងនោះ មានប៉ូលិស៤នាក់។ ទោះបីការវាយប្រហារនេះ នៅមិនទាន់មានការប្រកាសទទួលខុសត្រូវពីក្រុមណា តែបង្ហាញថា ការគំរាមកំហែងភេរវកម្ម នៅតែមានក្នុងប្រទេសស៊ីរី១ឆ្នាំកន្លះ ក្រោយការដួលរលំនៃរបបអតីតប្រធានាធិបតីលោកបាចាអាល់អាសាដ ។
រដ្ឋមន្ត្រីមហាផ្ទៃស៊ីរី លោកអាណាស់ខាតតាបដែលទៅកាន់កន្លែងគ្រាប់បែកផ្ទុះថ្លែងថា អំពើភេរវកម្មដែលប្រព្រឹត្តនាពេលនេះគឺក្នុងបំណងបំផ្លាញទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ៕

ចែករំលែកព័តមាននេះ