សហរដ្ឋអាមេរិក ៖ នាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអូតង់ នៅក្រុងអង់ការ៉ាតួកគី ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃទី៨ កក្កដា បានរិះគន់ខ្លាំង ចំពោះបណ្ដាប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្តក្នុងអូតង់ ទាក់ទិនរឿងសង្គ្រាមប្រឆាំងអ៉ីរ៉ង់ បញ្ហាហ្គ្រីនឡែន និងអេស្ប៉ាញ ។
ប្រធានាធិបតីអាមេរិកថ្លែងថា ខ្ញុំមិនសប្បាយចិត្តឡើយចំពោះអូតង់ ដោយសារតែទង្វើដែលបានធ្វើជាមួយរឿងហ្គ្រីនឡែន និងក៏ព្រោះតែពួកគេមិនចង់ជួយយើង ក្នុងការប្រឆាំងរដ្ឋដែលទ្រង់ទ្រង់ភេរវកម្ម គឹអ៉ីរ៉ង់។ លោកត្រាំពិតជាខឹងខ្លាំងចំពោះអូតង់ ដោយសម្ដែងនាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកុំពូលនោះពីការខឹងសម្បារបស់លោកដល់អូតង់។ លោកបានបរិហារឥរិយាបថរបស់អូតង់លើអ៉ីរ៉ង់ និងលើហ្គ្រីនឡែន ឬអេស្ប៉ាញ ។
ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារអ៉ីរ៉ង់មក លោកត្រាំបានបង្កើនការរិះគន់ប្រឆាំងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ដែលប្រកាន់ជំហរដកឃ្លាជាមួយជម្លោះនោះ ។ លោកត្រាំក៏រិះគន់ខ្លាំងផងដែរដល់អូតង់ថា រារាំងមិនឲ្យលោកក្រសោបយកហ្គ្រីនឡែនដែលលោកថា នោះជាបញ្ហាធំមួយ ចំពោះភ្នែកលោក ។ លោកថា ហ្គ្រីនឡែនសំខាន់ខ្លាំងណាស់ចំពោះសហរដ្ឋអាមេរិក តែមិនសំខាន់សម្រាប់ដាណឹម៉ាក់ឡើយ ។
អូតង់ឆ្លងកាត់វិបត្តិធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ ពេលលោកត្រាំគំំរាមដណ្ដើមយកហ្គ្រីនឡែនដែលអាចប្រើកម្លាំងជាយថាហេតុ ព្រោះតែដែនកោះស្វយ័តនោះសំខាន់សម្រាប់សន្តិសុខអាមេរិក។ តែទីបំផុត លោកហាក់នៅស្ងៀមស្ងាត់វិញ បន្ទាប់ពីច្រើន
សប្ដាហ៍នៃវោហារសាស្ត្រគំរាមខ្លាំងក្លា។ លោកត្រាំក៏វាយប្រហារដោយសម្ដីខ្លាំងៗលើអេស្ប៉ាញផងដែរ ដោយលោកថា អាមេ
រិកនឹងបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយក្រុងម៉ាឌ្រីដ ។ លោកចោទប្រកានអេស្ប៉ាញថា មិនចូលរួមចំណាយ សម្រាប់កិច្ចការពាររបស់អូតង់ ៕

ចែករំលែកព័តមាននេះ