ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀង អ្នកស្រុកអូរប្រាសាទនាំគ្នា​ រកត្រីបានរាប់គីឡូ ទុកហូបផង និងលក់ដោះស្រាយជីវភាពផង

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹក​ឡើង​ប្រជា​នេសាទ​នាំ​គ្នា​បាញ់​សំណាញ់​បាន​ត្រី​នៅ​ពេលទំនេរ​ពី​ធ្វើស្រែ​និង​ចំការ​នៅ​ថ្ងៃ​ទី​០៨ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦​នៅ​សំណង់​ស្ថិត​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រា​ទ ស្រុក​មង្គល​បូ​រី​។

ប្រជា​នេសាទ​បាន​ប្រាប់​ថា​៖​នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​រយ​:​ពេល​២​ថ្ងៃ​ពួក​គាត់​បាន​នាំ​គ្នា​មក​នេសាទ​ដោយ​បង់សំណាញ់​នៅ​សំណង់​អូរ​ប្រាសាទ​បាន​ត្រី​ចម្រុះ​ក្ន​ង​១​ថ្ងៃ​អាច​បាន​ត្រី​ម្នាក់​ទម្ងន់​៤​ទៅ​៥​គីឡូក្រាម​អាច​សល់​ពី​ហូប​គ្រួសារ​យក​ទៅ​លក់​ត្រី​រៀល​ក្នុង​១​គីឡូក្រាម​តំលៃ​៥.០០០​ទៅ​៥.០០០​រៀល​។

ប្រជា​នេសាទ​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពី​ទឹកភ្លៀង​ធ្លាក់​នៅ​ខេត្ត​ប៉ៃលិន​បាន​ហូរ​ធ្លាក់​តាម​ស្ទឹង​ស្រុក​ប​វិល​ខេត្តបាត់ដំបង​ហើយ​ធ្លាក់​មក​ដងស្ទឹង​មង្គល​បូ​រី​ហូរ​ចេញ​តាម​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​មាន​អូរ​និង​ប្រឡាយ​ជាក់ស្តែង​រយៈពេល​២​ថ្ងៃនេះ​ប្រជា​នេសាទ​បាន​នាំ​គ្នា​មក​នេសាទ​ដោយ​បង់សំណាញ់​ប្រភេទ​ញឹក​រឺ​ប្រ​យ៉ុ​ង​ក្រឡា​២​ទៅ​៣​ហ៊ុន​។

ប្រជា​នេសាទ​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​នេះ​ដូច​ជា​ដូច​ជា​ត្រី​ច្រើន​ជាង​ឆ្នាំ​មុន​ព្រោះ​នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​ឡើង​បែក​ចូល​តាម​ព្រែក​រឺ​អូរ​ប្រឡាយ​នៅ​តាម​មុខ​សំណង់​ទ្វា​ទឹក​អាច​នេសាទ​ដូច​ជា​បង់​សំណង់​រឺ​ប៉ោយ​ត្រី​បាន​អាច​សម្រាប់​គ្រួ​សារបាន​និង​សល់​លក់​ខ្លៈ​សម្រាប់​ទុក​បាន​កូនចៅ​បាន​លុយ​ខ្លៈ​ទៅ​សិក្សា​ជីវិត​ប្រជា​កសិករ​ទំនេរ​ពី​ធ្វើស្រែ​មាន​តែ​នេសាទ​ត្រី​ ៕