ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមមជ្ឈិមបូព៌ាកំដៅឡើងវិញ៖ លោក ដូណាល់ ត្រាំ បញ្ជាឱ្យវាយប្រហារសងសឹកលើគោលដៅយោធាអ៉ីរ៉ង់

3 ថ្ងៃ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ាផ្ទុះ​ឡើង​វិញ​ ។ កងទ័ព​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​៨​ កក្កដា បាន​វាយប្រហារ​ខ្លាំងក្លា​ថ្មី​ៗ​ទៀត ដូច​ការ​ប្រកាស​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​គំរាម​ពី​ការ​វាយ​ប្រការ​កាន់តែ​អាក្រក់​ប្រសិន បើ​អ៉ី​រ៉​ង់​បន្ត​វាយប្រហារ​លើ​បណ្ដា​
នាវា​ពាណិជ្ជកម្ម​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស ​។

តាម​បណ្ដាញ​សង្គម​TRUHT SOCIAL​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង​ថា នេះ​ជា​ចម្លើយ​តប​ចំពោះ​ការ​វាយប្រហារ​លើ​បណ្ដា​នាវា​ពាណិជ្ជកម្ម​មុន​នេះ​របស់​អ៉ី​រ៉​ង់​។ ប្រសិនបើ​រឿង​បែប​នេះ​កើត​មាន​ទៀត នោះ​អា​មេ​រិ​ក​នឹង​វាយប្រហារ​អ៉ី​រ៉​ង់​កាន់តែ​អាក្រក់​ថែម​ទៀត​។ លោក​សន្យា​ថា​ កងទ័ព​អា​មេ​រិ​ក​វាយប្រហារ​ខ្លាំង​លើ​អ៉ី​រ៉​ង់​នា​យប់​ថ្ងៃ​ទី​៨ ​កក្កដា​។

មុន​នេះ​ លោក​ត្រាំ​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​លែង​ប្រកាន់​ទៀត​ហើយ បន្ទាប់​ពី​ការ​វាយប្រហារ​តតាំង​គ្នា ដែល​អាច​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​សំដៅ​បញ្ចប់សង្គ្រាម​ ។ ទោះបី​យ៉ាងណា​ លោក​អះអាង​ថា ការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​ថ្មី​ៗ​នេះ អាច​ចប់​វិញ​ដោយ​រហ័ស​បំផុត ហើយ​បើកទ្វារ​ចំហ​សម្រាប់​បន្ត​រក​ដំណោះស្រាយ​ការទូត​ជាមួយ​អ៉ី​រ៉​ង់​។

កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​តាម​បណ្ដាញ​សង្គម​X​ថា ការ​វាយប្រហារ​ថ្មី​ៗ​របស់​ខ្លួន សំដៅ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ថែម​ទៀត​ដល់​សមត្ថភាព​របស់​អ៉ី​រ៉​ង់ ក្នុង​ការ​រារាំង​ដល់​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ដោយ​ចោទ​អ៉ី​រ៉​ង់​ថា ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នា​ពេល​ថ្មី​ៗ​នេះ ​ប្រឆាំង​បណ្ដា​នាវា​ពាណិជ្ជកម្ម​ដែល​បើក​កាត់​ច្រក​សមុទ្រ​នោះ​។

បណ្ដាសារ​ព័រ​ត៌​មាន​រដ្ឋ​អ៉ី​រ៉​ង់​គូសបញ្ជាក់​ថា ស្នូរ​ផ្ទុះ​នានា​បាន​លាន់ឮ​ក្នុង​ទីក្រុង​កំពង់​ផែ​បាន​ដា​អាប់​បាស់ ក្រុង​កូ​ណា​រ៉ា​ក់​និង​ក្រុង​ចា​បា​ហារ​។ តាម​បណ្ដាញ​សង្គម​X លោក​ម៉ូ​ហ៍​សេន​រេ​ហ្សា​អី​ទីប្រឹក្សាយោធា​របស់​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​សរសេរ​ថា សត្រូវ​ឈ្លានពាន​និង​ពួក​អ្នក​រួមគំនិត​នឹង​ទទួល​ទណ្ឌកម្ម​ដ៏​ម៉ឺង​ម៉ាត់​។

ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ហ័​រ​មូស​នៅ​តែ​ជា​ចំណុច​ស្នូល​នៃ​ភាព​តានតឹង​។ អ៉ី​រ៉​ង់​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ច្រក​សមុទ្រ​នោះ​ទោះបីជា​មានការ​ប្រឆាំង​របស់​អា​មេ​រិ​ក​ ។ ហើយ​គំរាម​វាយប្រហារ​បណ្ដា​នាវា​ដែល​ឆ្លងកាត់​ច្រក​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​។
បន្ទាប់​​ពី​កិច្ចប្រជុំ​កំពូល​អូតង់​នៅ​តួ​ក​គី លោក​ត្រាំ​ថ្លែង​ថា អ៉ី​រ៉​ង់​វាយប្រហារ​នាវា​មួយ​ចំនួន ហេតុនេះ​ហើយ​បានជា​យើង​វាយប្រហារ​គេ​ខ្លាំងក្លា តែ​យើង​មិន​ចង់​បន្ត​ការ​វាយប្រហារ​រយៈពេល​យូរ​ឡើយ​។

ខ្ញុំ​គិត​ថា​អ្វី​ដែល​កើត​មាន​នឹង​បញ្ចប់​ទៅ​វិញ​ដោយ​រហ័ស​។ យោង​តាម​កងទ័ព​អា​មេ​រិ​កថា ការ​វាយប្រហារ​ដាក់ទោស​អ៉ី​រ៉​ង់​ធ្វើ​ឡើង​ក្រោយ​ប្រទេស​នេះ វាយប្រហារ​នាវា​ពាណិជ្ជកម្ម​៣​គ្រឿង​។ អា​មេ​រិ​ក​វាយប្រហារ​លើ​គោលដៅ​យោធា​អ៉ី​រ៉​ង​ជាង​៩០ នា​យប់​ថ្ងៃ​ទី​៧​ មក​៨​ កក្កដា​។ តាម​ទូរទស្សន៍​អ៉ី​រ៉​ង់​ថា ទាហាន​អ៉ី​រ៉​ង់​៨​នាក់​ស្លាប់ នៅ​ក្រុង​បាន​ដា​អាប់​បាស់ និង​នៅ​ក្រុង​ប៊ូ​ឈ័​រ​និង​លើ​កោះ​KHARG ជាទី​តាំង​ប្រេងកាត​សំខាន់​របស់​អ៉ី​រ៉​ង់​។

ចំណែកអ៉ី​រ៉​ង់​វិញ​ ជា​ការ​សងសឹក​បាន​វាយប្រហារ​ទីតាំង​៨៥ ក្នុង​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​គុយ​វ៉ែត​និង​បា​រ៉ែ​ន​។ ទោះបីជា​លោក​ថា ​លែង​ចង់​ថ្វើ​ការ​ជាមួយ​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់ ដោយ​ចាត់​ទុក​ថា​ការ​ចរចា​នាំ​ឲ្យ​ខាត​ពេល​ក្ដី តែ​លោក​ត្រាំ​នៅ​បាន​គូសបញ្ជាក់​ថា បណ្ដា​បេសកជន​របស់​លោក​អាច​បន្ត​ការ​ពិភាក្សា​គ្នា​។

ការ​វាយប្រហារ​ថ្មី​ៗ​នេះ​របស់​អា​មេ​រិ​កលើ​អ៉ី​រ៉​ង់​នាំ​ឲ្យ​តម្លៃ​ប្រេង​ហក់​ខ្ពស់​ឡើង​វិញ ដោយ​ប្រេង​ឆៅ​BRENT នា​ថ្ងៃ​ទី​៨​ កក្កដា​ បាន​ឡើងថ្លៃ​ជាង​៨% ដល់​៨០,១០​ដុល្លារ​ក្នុង​១​ធុង​។ ទន្ទឹម​នឹង​ការ​វាយប្រហារ​ថ្មី​នេះ អា​មេ​រិ​ក​ក៏​ដាក់​ទណ្ឌកម្ម​ពា​ណិ​ជ្ច​កម្ម លើ​ប្រេង
អ៉ី​រ៉​ង់​ឡើង​វិញ​ដោយ​អះអាង​ថា បែប​នេះ​​ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​សកម្មភាព​ដែល​មិន​អាច​ទទួលយក​បាន​ទាំងស្រុង របស់​
អ៉ី​រ៉​ង់​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ ។

អា​មេ​រិ​ក​និង​អ៉ី​រ៉​ង់​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃ​ទី​១៧​ មិថុនា​ លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​បញ្ចប់សង្គ្រាម​ ។ កិច្ចព្រម​ព្រៀង​នោះ​គ្រោង​ជា​ពិសេស ការ​បើក​ឡើង​វិញ​ច្រក​សមុទ្រ​ហ័​រ​មូស ព្រមទាំង​ការ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចេញ​ប្រេង​របស់​អ៉ី​រ៉​ង់ ​៕