ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បន្ទប់​ជួល​ជាន់​ទី​១​ ផ្អើលសង្កាត់ផ្សារដើមថ្កូវ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆេះ​បន្ទប់​ជួល​ជាន់​ទី​១​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ តាម​ផ្លូវ​លេខ​១៣៥ កែង​៤៩៦ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញពី​ជាន់​ទី​១ នៃ​ផ្ទះល្វែង​កើតហេតុ​ខាងលើ បន្ទាប់​មក​ក៏​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ឡើង​ៗ ។

ពលរដ្ឋ​ក្នុងភូមិ​ឃើញ​ដូចនេះ ក៏​បាន​នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ ខណៈ​អ្នក​ផ្សេង​ទៀត នាំ​គ្នា​ជួយ​យក​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ ជួយ​ពន្លត់ ។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង ចេញពី​គោលដៅ​ជិត​បំផុត​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

អគ្គិភ័យ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង នៅ​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង ។ ករណី​នេះ មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​នោះ​ទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ជា​បណ្តោះអាសន្ន​សិន ៕