ទីក្រុងប៉េកាំង៖ យ៉ាងហោចណាស់មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះរអិលបាក់ដីនៅខេត្ត កានស៊ូ ភាគពាយព្យប្រទេសចិន សុទ្ធសឹងជាកម្មករព្រៃឈើដែលកំពុងធ្វើដំណើរទៅថែទាំ និងសម្អាតតំបន់ព្រៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ខណៈមានអ្នករស់រានមានជីវិត ១២នាក់ ក្នុងនោះ ៧នាក់ រងរបួសស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៨ ខែកក្កដានេះ។
អាជ្ញាធរចិនបានបញ្ជាក់ថា គ្រោះបាក់ដីនេះបង្កឡើងដោយការរួមបញ្ចូលគ្នានៃភូមិសាស្ត្រជម្រាលខ្ពស់ ការកកើតសំណឹកដី និងលក្ខណៈភូគព្ភសាស្ត្ររបស់តំបន់ ហើយនៅតែមានហានិភ័យកើតបាក់ដីបន្ថែមទៀត៕
ចែករំលែកព័តមាននេះ