ទីក្រុងហាណូយ៖ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ដល់ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីជួយដោះស្រាយផលប៉ះពាល់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។
ថ្មីៗនេះ វៀតណាមក៏បានបញ្ជូនក្រុមសង្គ្រោះជាង ១២០នាក់ រួមទាំងសុនខស្វែងរក និងសម្ភារសង្គ្រោះប្រមាណ ៤០តោន ទៅជួយប្រតិបត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះ។ ជាថ្នូរនឹងកិច្ចខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានប្រគល់មេដាយកិត្តិយសដល់ក្រុមសង្គ្រោះវៀតណាម។
គិតត្រឹមពេលនេះ គ្រោះរញ្ជួយដីបានសម្លាប់មនុស្ស ៣,៥៣៥នាក់ និងបណ្តាលឱ្យរងរបួស ១៦,៧៧០នាក់៕
ចែករំលែកព័តមាននេះ