ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​០៦នាក់ ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​សារ​ធារ​ណៈ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​០២​ក្រុម ពាក់ព័ន្ធ​ករណី​ហិង្សា​(​ដេញ​ដេញ​វាយ​កាប់​គ្នា​តាម​ដងផ្លូវ​សារ​ធារ​ណៈ​) ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​(​ក​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​២​នាក់ រួម​មាន ៖
១.​ឈ្មោះ ឈិ​ន ចំរុង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ ពោធិ៍​សែន​ជ័យ​។
២.​ឈ្មោះ ស៊ូ ទិន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ភាគី​(​ខ​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​៤​នាក់ រួម​មាន ៖
១.​ឈ្មោះ នៅ អាណា​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​ទួល​តា​ឡា​ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។
២.​ឈ្មោះ មន មីនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅ​ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៣.​ឈ្មោះ ឌុ​យ សំណាង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៤.​ឈ្មោះ ផល ចាន់​សា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ត្រឹប សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

សម្ភារ​ចាប់​យក ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1M 5568 ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕