ចំណេះដឹង៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN ការសិក្សាថ្មីលើមនុស្សជាង ១,៥០០នាក់ បង្ហាញថា ការប្រាស្រ័យទាក់ទងតាមបណ្តាញសង្គម មិនបានជួយពង្រឹងមិត្តភាព ឬកាត់បន្ថយភាពឯកោនោះទេ ជាពិសេសអ្នកដែលភ្ជាប់ទំនាក់ទំនងជាមួយមនុស្សមិនធ្លាប់ជួបផ្ទាល់ មានទំនោរមានអារម្មណ៍ឯកោកាន់តែខ្លាំង។
អ្នកជំនាញណែនាំឱ្យចំណាយពេលជួបជុំមិត្តភក្តិដោយផ្ទាល់ ចូលរួមសកម្មភាពសហគមន៍ ឬចំណូលចិត្តរួម និងកាត់បន្ថយការប្រើទូរស័ព្ទពេលនៅជាមួយអ្នកដទៃ ដើម្បីបង្កើនទំនាក់ទំនង និងសុខភាពផ្លូវចិត្ត៕
ចែករំលែកព័តមាននេះ