ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន ឥត​សំណង ដល់​កម្ពុជា​ប្រមាណ​២.៨​លាន​ដុល្លារ​អាម៉េរិក ​សម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជា និង​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​២.៨​លាន​ដុល្លារ​អាម៉េរិក​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ អន្តរជាតិ​បានឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និងឯកសារ​ពាក់ព័ន្ធ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៤១៦​លាន​យ៉េន (​ប្រមា ណ​២.៨​លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​អនុវត្ត​គម្រោង​អាហា រូបករណ៍​អភិវឌ្ឍន៍ ធនធានមនុស្ស​ ។

ប្រភព​បាន​លើក​ឡើង​ថា ​គម្រោង​នេះ នឹង​ផ្តល់​ឱកាស​ដល់​មន្ត្រីរាជការ​វ័យក្មេង​របស់​កម្ពុជា ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​ក្រោយ ឧត្តម​សិក្សា នៅ​តាម​សាកលវិទ្យាល័យ​ល្បីល្បាញ​នានា​ នៅ​ក្នុង​ប្រ​ទេស​ជប៉ុន ​។

ហិរញ្ញប្បទាន​ឥត​សំណង​នេះ ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង លើកកម្ពស់​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​៕