សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «បានបញ្ចប់ហើយ» ហើយលោកមិនមានបំណងចង់បន្តចរចាជាមួយមន្ត្រីអ៊ីរ៉ង់ទៀតឡើយ ដោយចាត់ទុកការចរចាថា «ជាការខ្ជះខ្ជាយពេលវេលា» និងចោទថា អ៊ីរ៉ង់មិនគោរពការព្រមព្រៀងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៨ ខែកក្កដានេះ។
ការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ខណៈស្ថានការណ៍កំពុងតានតឹងខ្លាំង ដោយសហរដ្ឋអាម៉េរិកបានវាយប្រហារគោលដៅចំនួន ៨០ នៅអ៊ីរ៉ង់ រីឯអ៊ីរ៉ង់បានឆ្លើយតបវិញ ដោយវាយប្រហារមូលដ្ឋានយោធាអាម៉េរិកចំនួន ៨៥ កន្លែង នៅប្រទេសបារ៉ែន និងកូវ៉ែត៕
ចែករំលែកព័តមាននេះ