ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដីនៅ​វេណេស៊ុយអេឡា​ អ្នកស្លា.ប់ឡើងដល់៣៦៨៥នាក់

1 ខែ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​រុករក​អ្នក​បាត់​ខ្លួន​នៅ​បន្ត ក្រោយ​​ការ​រញ្ជួយ​ដី​ខ្លាំង​២ ​ស្ទើរ​ដំណាលគ្នា​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​២៤​ មិថុនា​។ រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​ខិតខំ​ប្រឹងប្រែង ដើម្បី​អាច​បើក​ដំណើរការ​បាន​វិញ​ព្រ​លាន​យន្តហោះ​សំខាន់​របស់​ប្រទេស សម្រាប់​ការ​ហោះហើរ​ពាណិជ្ជកម្ម​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

ចំណែក​តុល្យការ​នៃ​អ្នក​ស្លាប់​ដោយ​គ្រោះ រញ្ជួយ​ដី​ទាំង​២​នោះ ពេល​នេះ​បាន​កើន​ដល់​៣៦៨៥​នាក់​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​អាជ្ញាធរ​ដែល​មិន​ទាន់​និយាយ​ពី​ចំនួន​អ្នក​បាត់​ខ្លួន​។ អ​.​ស​.​ប ​វាយតម្លៃ​ពី​មនុស្ស​បាត់​ខ្លួន​ដោយ​ការ​រញ្ជួយ​ដី​នេះ​ថា​មាន​ខ្ទង់​៥០.០០០​នាក់ តែ​មានការ​ប៉ាន់​ប្រមាណ​ដទៃ​ទៀត​ថា ចំនួន​អ្នក​បាត់​ខ្លួន​មាន​ខ្ទង់​១០.០០០​នាក់ ។

ប្រធានាធិបតី​ស្ដីទី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ លោកស្រី​ដែល​ស៊ី​រ៉ូ​ឌ្រី​ហ្គេ​ស ​ប្រកាស​តាម​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃ​ទី​៧​ កក្កដា​ ថា លោកស្រី​បាន​ជម្រុញ​ជា​បន្ទាន់​ផែនការ​ស្ដារ​ឡើង​វិញ​ ព្រ​លាន​យន្តហោះ​សំខាន់​របស់​ប្រទេស សម្រាប់​ការ​ហោះហើរ​ពាណិជ្ជកម្ម​ឡើង​
វិញ របស់​បណ្ដា​យន្តហោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​SIMON BOLIVA DE MAIQUETIA ស្ថិត​នៅ​ទីក្រុង​LA GUAIRA​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​២ មួយ​មាន​កម្លាំង​៧,២​រី​ស្ទ័​រហើយ​មួយទៀត​មាន​កម្លាំង​៧,៥​រី​ស្ទ័​រ ដោយ​បំផ្លាញ​អគារ​ស្នាក់​នៅ​ច្រើន​សិប​ ៕