អធិការក្រុងដូនកែវថ្មី ចូលកាន់មុខតំណែង
- តាកែវ
ខេត្តតាកែវ ៖ លោកវរៈសេនីយ៍ទោ ឈួន មុន្នី អធិការងរនគរបាលស្រុកសំរោងត្រូវផ្ទេភារកិច្ចមក ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវហើយពិធីធ្វើ នៅថ្ងៃទី៨ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានណែនាំលោកអធិការទើបទទួលបានការតែងតាំងថ្មី ត្រូវតែចេះសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ជាពិសេសត្រូវរួមសហការគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចេញល្បាតចល័តជាប្រចាំ២៤ម៉ោង លើ២៤ ម៉ោង ក្នុងភូមិសាស្ត្រស្មុគស្មាញ និងងាយរងគ្រោះ។
ជាពិសេសផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ក៏ដូចជា បន្តអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។
ក្នុងពិធីប្រកាស់តែងតាំងនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ឌឹម គឹមសាន្ត អភិបាលនៃអភិបាលក្រុងដូនកែវ លោកស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការទាំង៩ស្រុក ក្រុង លោក លោកស្រី ប្រធានការិយាល័យជុំវិញក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានមានប្រសាសន៍កោតសរសើរដល់លោកអធិការ និងកងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមកផងដែរ។ លោកស្នងការនគរបាលខេត្ត ក៏បានផ្តាំផ្ញើដល់នគរបាលក្រុងដូនកែវទាំងអស់ ត្រូវរួមសហការការគ្នាបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេសសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានក្រើនរំលឹកដលកងកម្លាំងទាំងអស់ ត្រូវបង្កើនការងារផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈការធ្វើវេទិការសាធារណៈដល់មហាជនគ្រប់ស្រទាបវណ្ណៈដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធលល្អប្រសើរដើម្បីចូលរួមសហការ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ សំដៅធានាឱ្យបាននូវសន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ មានជំនឿទុកចិត្ត និងត្រូវរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព នូវគោលការណ៍នានារបស់ថ្នាក់ដឹកនាំដែលបានដាក់ចេញ ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់ ៕






ចែករំលែកព័តមាននេះ