ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី៖ ផ្ទុះគ្រា.ប់បែក២លើក ក្បែរសណ្ឋាគារគណៈប្រតិភូបារាំង​អំឡុងទស្សនកិច្ចរបស់លោក ម៉ាក្រុង

4 ថ្ងៃ មុន

ប្រទេស​ស៊ី​រី ៖ ការ​ផ្ទុះ​២​កើត​មាននៅ​កណ្ដាល​ក្រុង​ដា​ម៉ាស់ កាលពី​ថ្ងៃ​ទី​៧ ​កក្កដា​ ពេល​ដែល​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ​កំពុង​ស្ថិត​នៅ​ទីនោះ​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​ស៊ី​រី​ ។

គ្រាប់បែក​ច្នៃ​ដាក់​នៅ​ក្បែរ​ស​ណ្ឋាគារ​ FOUR SEAISONS កន្លែង​ដែល​គណៈ​ប្រ​តិ​ភូប្រធានាធិបតី​បារាំង ​ស្នាក់​នា​ពេល​យប់ បាន​ផ្ទុះ​ បណ្ដាល​ឲ្យ​មនុស្ស​១៨​នាក់ ​រង​របួស ​ក្នុង​នោះ​មាន​ប៉ូលិស​៤​នាក់​ ។ ទោះបី​ការ​វាយប្រហារ​នេះ ​នៅ​មិន​ទាន់​មានការ​ប្រកាស​ទទួលខុសត្រូវ​ពី​ក្រុម​ណា តែ​បង្ហាញ​ថា ការ​គំរាមកំហែង​ភេរវកម្ម នៅ​តែ​មាន​ក្នុង​ប្រទេស​ស៊ី​រី​១​ឆ្នាំ​កន្លះ​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប្រធានាធិបតី​លោក​បា​ចា​អាល់​អាសា​ដ ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក​ម៉ា​ក្រុង ប្រធានាធិបតី​បណ្ដោះអាសន្ន​ស៊ី​រី​ លោក​អា​ហ៍​ម៉េ​ដ​ចា​រ៉ា​អា​ថ្លែង​ថា ខ្ញុំ​ជឿជាក់​ដែល​ពួក​ឧក្រិដ្ឋជន​នឹង​ចាប់ខ្លួន​បាន​នា​ពេល​ខាង​មុខ​នេះ​ ។ ចំណែក​រដ្ឋមន្ត្រី​មហាផ្ទៃ​ស៊ីរី​លោក​អា​ណាស់​ខាត​តាប​ដែល​ទៅ​កាន់​កន្លែង​គ្រាប់បែក​ផ្ទុះ​ថ្លែង​ថា អំពើ​ភេរវកម្ម​ដែល​ប្រព្រឹត្ត​នា​ពេល​នេះ​ គឺ​ក្នុង​បំណង​បំផ្លាញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ ។

ក៏​ទោះបី​ការ​វាយប្រហារ​នេះ​ពុំ​មានការ​ប៉ះពាល់ ដល់​ទស្សនកិច្ច​របស់​លោក​ម៉ា​ក្រុង​ដែល​ជា​មេដឹកនាំ​មហាអំណាច​លោក​ខាងលិច​ដំបូង​គេ​មួយ​រូប​មក​កាន់​ស៊ី​​រី​ក្ដី តែ​វា​ជា​ការ​វាយបក​មួយ​ខាង​សន្តិសុខ​សម្រាប់​ប្រធានាធិបតី​ថ្មី​ស៊ី​​រី​ ។ ប្រធានាធិបតី​រូប​នោះ​ខិតខំ​ពន្យល់​គេ​ថា ស៊ី​​រី​ពេល​នេះ​ មាន​សន្តិសុខ​ល្អ​ និង​មាន​ស្ថេ​រ​ភាព​ឡើង​វិញ ដោយ​ការ​ប្រឈម​បច្ចុប្បន្ន​គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​បណ្ដា​សហគ្រាស​លោក​ខាងលិច​។ ប៉ុន្តែ​ការ​ផ្ទុះ​២​នៅ​ក្រុង​ដា​ម៉ាស់ បង្ហាញ​សញ្ញា​ផ្ទុយ​ពី​នេះ​ដែល​ស៊ី​រី​មិន​ទាន់​មាន​សន្តិសុខ​ពេញលេញ​ និង​ស្ថេ​រ​ភាព​នៅឡើយ​ ៕