ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលើកឡើងពីការរំលោ.ភច្បាប់អន្តរជាតិរបស់ភាគីថៃ និងស្ថានភាពជនភៀសសឹកក្នុងជំនួបជាមួយតំណាងសិទ្ធិមនុស្ស UN

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកតំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​(OHCHR ) បាន​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​បាន​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​ជនភៀសសឹក​កម្ពុជា ដែល​ប៉ះពាល់​ដោយ​កា​រំលោភ​បំពាន​ដោយ​យោធា​ថៃ ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​រស់នៅ​របស់​អ្នក​ទាំងនោះ​ផង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម កែវ រ៉េ​មី ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​ជំទាវ Matilda Bogner អ្នកតំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) នៅ​សាល​ប្រជុំ​របស់ គ​.​ស​.​ម​.​ក​.​។

កិច្ច​ជំនួប​នេះ មាន​គោលបំណង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង គ​.​ស​.​ម​.​ក​. និង OHCHR លើ​វិស័យ​សិទ្ធិ​មនុស្ស ។ ក្រោយ​ពី​សម្តែង​ការ​ស្វាគមន៍​ចំពោះ​លោក​ជំទាវ Matilda Bogner និង​សហការី ឯកឧត្តម កែវ រ៉េ​មី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ការ​ស្ថាបនា​របស់ OHCHR ជាមួយនឹង គ​.​ស​.​ម​.​ក​.​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​បារាំង ក្នុង​សេចក្តី​ព្រាង​សេចក្តី​សម្រេចចិត្ត ស្តី​ពី​«​ការ​ធ្វើ​ឱ្យ​លែង​មានទោស​ជាស​កល​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា (Towards Universal Decriminalization of Homosexuality)» ដែល​គ្រោង​នឹង​អនុម័ត​អំឡុង​សម័យប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៦២ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​សកម្មភាព​ផ្សេង​ៗ​របស់​ភាគី​ថៃ និង​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ជា​ពិសេស​ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ រួម​មាន ៖ ការ​រើសអើង​ចំពោះ​ពលករ​ទេ​សន្តរ​ប្រវេ សន៍​កម្ពុជា ដែល​ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ រួម​ទាំង​ការ​គំរាមកំហែង និង​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ទម្រង់​ផ្សេង​ៗ ។

ការ​ចាប់​រំ​លោ​.​ភ​បូក​យ៉ាង​ព្រៃផ្សៃ​ចំពោះ​ពល​ការិនី​ខ្មែរ​ចំណាកស្រុក​ម្នាក់​ពី​សំណាក់​យោធា​ថៃ នៅ​ពេល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ ។ ការ​វាយប្រហារ​ដោយ​មិន​រើស​គោលដៅ​ចូល​ជ្រៅ​មក​លើ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ គ្រាប់បែក​ចង្កោម ផ្សែង​ពុល និង​យន្តហោះ ចម្បាំង​ប្រភេទ F-16 Gripen និង​T-50 បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ រួម​ទាំង ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​បង្ក​ឱ្យ​មាន​ជនភៀសសឹក​ជាង ៦៤ ម៉ឺន​នាក់ ។

ការ​ព្យាយាម​បង្កើត​តថភាព​ថ្មី​នៅ​នឹង​កន្លែង (fait accompli) តាម​រយៈ​ការ​ឈូស​បំផ្លាញ ផ្ទះ​ប្រជាពលរដ្ឋ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​ក្នុង​តំបន់​ឈ្លានពាន និង​បន្តកាន់កាប់​ដោយ​ខុសច្បាប់ និង​ការ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ ។

ឯកឧត្តម​ថា ទោះបីជា​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដោយ ក៏​រហូត​ម ក​ដល់​ពេល​បច្ចុប្បន្ន​នេះ ជនភៀសសឹក​ជាង​២០ ០០០​នាក់ មិន​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​បាន​នោះ​ទេ ដោយសារ​ការ​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ ការ​ដាក់​ពង្រាយ​បន្លា​លួស​និង​ទូរ​កុងតឺន័រ ក៏​ដូច​ជា ការ​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​ជំទាវ ក៏​បាន​បញ្ជាក់​បន្ថែម​ថា OHCHR បាន​តាមដាន ដោយ​យកចិត្តទុកដាក់ និង​បាន​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​ជនភៀសសឹក​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព រស់នៅ​របស់​អ្នក​ទាំងនោះ​ផង​ដែរ ។ ជា​ចុង​ក្រោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន ថ្លែងអំណរគុណ ដល់ OHCHR ចំពោះ​ការ​យកចិត្ត ទុកដាក់​ចុះ​សួរ​សុខ ទុក្ខ ក៏​ដូច​ជា​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​ជនភៀសសឹក​កម្ពុជា​៕