អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ភ្លាមៗបន្ទាប់ពីជននេះបានធ្វើសកម្មភាពប៉ុនប៉ងគាស់បន្ទប់ទុកដាក់សម្ភារៈសិក្សារបស់សាលារៀន ។

ជាក់ស្តែងអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី បានប្រកាសនាព្រឹកថ្ងៃទី០៨ ខែកក្កដានេះថា ៖ មុខសញ្ញាលួចសកម្មក្នុងស្រុកមង្គលបូរី ពេលនេះឃាត់ខ្លួនបានហើយ ។ ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឃាត់ខ្លួននៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីព្យាយាមយកដែកថ្នាំងអំពៅ ទៅគាស់បន្ទប់សាលារៀនដាក់កុំព្យូទ័រ និងសម្ភារៈសិក្សា របស់សាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរី ។

សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ យឹម សុផល អាយុ ១៩ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀ.ន ហើយធ្លាប់ជាប់ពន្ធធនាគារពីបទលួច និងជាមុខសញ្ញាលួចសកម្មផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕



ចែករំលែកព័តមាននេះ