ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹងឡើងកម្ដៅ៖ អាមេរិកបើកការវា.យប្រ.ហារលើក្រុងកំពង់ផែអ៉ីរ៉ង់ ក្រោយបទឈប់បា.ញ់ត្រូវរំ.លោ.ភបំពាន

1 ខែ មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ កងទ័ព​អា​មេ​រិ​ក ​កាលពី​ថ្ងៃ​ទី​៧ ​កក្កដា បាន​វាយប្រហារ​ខ្លាំងក្លា​មួយ​ចំនួន​ប្រឆាំង​អ៉ី​រ៉​ង់ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​លើ​នាវា​ពាណិជ្ជកម្ម​៣​គ្រឿង​ ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ​។ នេះ​បើ​តាមសេចក្ដីរាយការណ៍​របស់​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​តាម​បណ្ដាញ​សង្គម​X​ ។

ទីបញ្ជាការដ្ឋាន​នោះ​​បន្ត​ថា ការ​ឈ្លានពាន​របស់​អ៉ី​រ៉​ង់​ពិតជា​គ្រោះថ្នាក់ ​ហើយ​ជា​ការ​រំលោភ​បំពាន​ជាក់ស្ដែង​លើ​បទ​ឈប់​បាញ់​គ្នា​។ យើង​ចង់​ឲ្យ​អ៉ី​រ៉​ង់​បង់​តម្លៃ​ខ្ពស់​ ។ ចំណែក​ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​អង់គ្លេស​UKMTO រាយការណ៍​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ នាវា​៣​គ្រឿង​រង​ការ​វាយប្រហារ ហើយ​ប្រទេស​កា​តា​ និង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៉ី​រ៉​ង់ ចំពោះ​ការ​វាយប្រហារ​២ ក្នុង​ចំណោម​ការ​វាយប្រហារ​លើ​នាវា​ទាំង​៣​គ្រឿង​នោះ ក៏​ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​ក្រុង​តេ​ហេ​រ៉​ង់ ​និង​ក្រុង​វ៉ា​ស៊ីន​តោន​ក្ដី​ ។

ទន្ទឹម​នឹង​ការ​វាយប្រហារ​ថ្មី​នេះ​ អា​មេ​រិ​ក​ក៏​ដាក់​ទណ្ឌកម្ម​ពា​ណិ​ជ្ច​កម្ម លើ​ប្រេង​អ៉ី​រ៉​ង់​ឡើង​វិញ​​ដោយ​អះអាង​ថា បែប​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​សកម្មភាព​ដែល​មិន​អាច​ទទួលយក​បាន​ទាំងស្រុង របស់​អ៉ី​​រ៉​ង់​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ បណ្ដាសារ​
ព័​ត៌​មានអ៉ី​រ៉​ង់​អះអាង​ពី​ការ​ផ្ទុះ​មួយ​ចំនួន​ ។ ការ​ផ្ទុះ​៦​កើត​មាន​លើ​កោះ​QESHM​ អ៉ីរ៉​ង់ ការ​ផ្ទុះ​៧​នៅ​ទីក្រុង​ស៊ី​រិ​ក​ហើយ​ការ​ផ្ទុះ​ដទៃ​ៗ​ទៀត​កើត​មាននៅ​ទីក្រុង​កំពង់​ផែ​ធំ​បាន​ដា​អាប់​បាស់ ។ ក្រសួងការបរទេស​អ៉ី​រ៉​ង់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា អ៉ី​រ៉​ង់​បាន​ព្រ​មាន​ខ្លាំង​លើ​បណ្ដា​ផលវិបាក​នៃ​ការ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង ពី​សំណាក់​អា​មេ​រិ​ក ហើយនឹង​ចាត់​បណ្ដា​វិធានការម៉ឺង​ម៉ាត់​នានា ដើម្បី​ការពារ​ផលប្រយោជន៍ ​និង​សន្តិសុខ​ជាតិ​របស់​ខ្លួន​។

អា​មេ​រិ​ក​និងអ៉ី​​រ៉​ង់​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃ​ទី​១៧​ មិថុនា​ លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់សង្គ្រាម​ ។ កិច្ចព្រម​ព្រៀង​នោះ​គ្រោង​ជា​ពិសេស ការ​បើក​ឡើង​វិញ​ច្រក​សមុទ្រ​ហ័​រ​មូស ព្រមទាំង​ការ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចេញ​ប្រេង​របស់​អ៉ី​​រ៉​ង់​ ។

អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ថ្កោលទោស​ការ​វាយប្រហារ​របស់អ៉ី​រ៉​ង់​លើ​នាវា​ដឹក​ប្រេង​របស់​ខ្លួន​ឈ្មោះ ​WEDYAN ​ព្រមទាំង​នាវា​ដឹក​មេតាន​កា​តា​ឈ្មោះ​AL RAKAYYAT ដោយ​បរិហារ​ថា នោះ​ជា​អំពើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ នៃ​ការ​ធ្វើ​នាវាចរណ៍​អន្តរជាតិ​និង​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក​ ។ មុន​នេះ ​ប្រទេស​កា​តា​ប្រកាស​ថា បាន​កោះហៅ​ភារធារី​អ៉ី​រ៉​ង់ ដើម្បី​តវ៉ា​ប្រឆាំង​ការ​វាយប្រហារ​នាវា​ដឹក​មេតាន​របស់​ខ្លួន​ និង​ទាមទារ​ឲ្យ​មានការ​ពន្យល់​លើ​ការ​វាយប្រហារ​នេះ​ ។ ក្នុង​ការ​វាយប្រហារ​នាវា​ទាំង​៣​គ្រឿង​នោះ​ពុំ​មាន​អ្នក​របួស​ឬ​ការ​ខូចខាត​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​ ៕