ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វា.យប្រ.ហារ​ផ្ទះ​អ្នកនេសាទ​​ខូចខាត​០៧​ខ្នង​​នៅ​ស្រុក​ឯក​ភ្នំ

21 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ផ្ទះ​ប្រជា​នេសាទ​ដែល​ដែល​សាងសង់​បណ្ដែត​លើ​ផ្ទៃ​ទឹក​ប្រមាណ​០៧​ខ្នង ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​ទម្លាក់​ទឹកទន្លេ បណ្ដាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំង​ស្រុង កាលពី​រសៀល​ថ្ងៃ​ទី​០៧ កក្កដា ស្ថិតនៅ​ចំណុច​ភូមិ​អន្លង់​តា​អួរ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ តែ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា  លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ដែល​មានមុខ​របរ​នេសាទ សាងសង់​បណ្ដែត​លើ​ផ្ទៃ​ជលសា​រាប់​សិន​ឆ្នាំ​កន្លង​មកនេះ​ចំនួន​០៧​ខ្នង ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​ប្រហារ​ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក ប៉ើង​ធ្លាក់ទឹក​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង​ ។

អ្នក​ភូមិ​នេសាទ​បាន​និយាយ​ថា ជា​រឿយ​ៗ​ក្នុង​រដូវវស្សា ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​​នៅ​តំបន់​ទន្លេសាប គេ​សង្កេត​ឃើញ​តែ​មាន​ខ្យល់​ច្រើន​ជាង​ភ្លៀង ​។  ពេល​ខ្លះ ​ខ្យល់​បោកបក់​ខ្លាំង  តែ​ពេល​ខ្លះ​មាន​បន្តិច​បន្តួច​ ​។ នៅ​ថ្ងៃ​កើតហេតុ ខ្យល់​បាន​បោកបក់​យ៉ាង​ខ្លាំង រហូត​បង្កើត​ជា​ខ្យល់​កន្ត្រាក់​វាយ​បំប៉ោង​ផ្ទះ​លើ​ទឹក​របស់​ប្រជា​នេសាទ​ប៉ើង​ធ្លាក់​ទឹកជា​បន្តបន្ទាប់​ ។

មន្ត្រី​មូលដ្ឋាន​បាន​ប្រឹងប្រែង​ចុះ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ដោយ​ប្រើប្រាស់​កាណូត​ ។ ផ្ទះសម្បែង​នានា​បាន​របើករបាញ់​ដំបូល និង​ជញ្ជីង​ប៉ើង​ធ្លាក់​រប៉ាត់រប៉ាយ​លើ​ទឹកទន្លេ  ជាមួយនឹង​​សម្ភារ​;​ប្រើប្រាស់ ឬ​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ ។  ប៉ុន្តែ​ភ្លាម​ៗ គេ​មិន​ទាន់​ដឹង​ថា តើ​មាន​មនុស្ស​​រង​គ្រោះ​ដោយសារ​បាតុភូត​ធម្មជាតិ​នេះ​នៅឡើយ​ទេ​ ។  

មន្ត្រី​រដ្ឋបាល​ស្រុក​ឯក​ភ្នំ​បាន​ប្រាប់​ថា ផ្ទះ​ប​ណ្ដែ​តលើ​ទឹក​របស់​ប្រជា​នេសាទ​ទាំងនោះ ភាគច្រើន​មិន​មាន​ភាព​រឹង​មាំ​ទេ ផុយ​ស្រួ​យ​ណាស់​ បើ​មាន​ខ្យល់​កន្ត្រាក់​វាយប្រហារ​បែប​នេះ ​។  ប៉ុន្តែ​យ៉ាងណា ពេល​នេះ​សមត្ថកិច្ច​និង​មន្ត្រី​មូលដ្ឋាន​បាន​និង​កំពុង​ចុះ​ពិនិត្យ​ និង​ធ្វើ​របាយ​ការ​ណ៏​ជាក់លាក់​អំពី​គ្រោះ​មហន្តរាយ ដោយ​បាតុភូត​ធម្មជាតិ​លើ​ផ្ទៃ​ជលសា​ខាងលើ​នេះ​ហើយ​ ៕