ប្រទេសចិន ៖ បណ្ដាសារព័ត៌មានចិនរាយការណ៍ នាថ្ងៃទី៧ កក្កដា ថា ព្យុះនានានិងខ្យល់បោកបក់ខ្លាំង បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៥នាក់ និងរបួស២៧៥នាក់នៅភាគកណ្ដាលចិន ចំណែកភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នាំឲ្យមនុស្សស្លាប់២នាក់នៅភាគខាងត្បូងប្រទេស ។

ទូរទស្សន៍រដ្ឋចិនCCTVរាយការណ៍ថា តំបន់ជាច្រើននៃខេត្តហ៊ូប៉ី កាលពីថ្ងៃទី៦ កក្កដា រងការវាយប្រហារដោយព្យុះនានា និងខ្យល់បោកបក់ខ្លាំង ក្នុងទីក្រុងជាច្រើនបណ្ដាលឲ្យមនុស្សស្លាប់៨នាក់ ។ ព្យុះកំបុតត្បូងកើតមានក្នុងតំបន់មួយចំនួនហើយមនុស្ស៩នាក់បាត់ខ្លួន ។

ទៅភ្នាក់ងារព័ត៌មានចិនស៊ីនហួគូសបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមនុស្ស២៧៥នាក់ រងរបួសក្នុងស្រុកក្ចាងហ្សូក្រុងHUANGGANG កាលពីព្រឹកថ្ងៃទី៧ កក្កដា។ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធ្ងន់ធ្ងរ បណ្ដាលមកពីព្យុះឈ្មោះម៉ៃសាក់ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២នាក់ក្នុងខេត្តក្វាងស៊ី ភាគខាងត្បូងចិន ហើយអាជ្ញាធរបានជម្លៀសមនុស្សចេញយ៉ាងតិច៤៨.០០០នាក់កាលពីយប់ថ្ងៃទី៦ កក្កដា ។

ក្នុងទីក្រុងណាននីញទីប្រជុំជនខេត្តក្វាងស៊ីបបណ្ដាអ្ន្កទទួលខុសត្រូវបានត្រួតពិនិត្យទឹកជំនន់ ដែលមានកម្រិតខ្ពស់បំផុត បន្ទាប់ពីការបាក់ទំនប់នានា។ បណ្ដារូបភាពផ្សាយតាមទូរទស្សន៍CCTVបង្ហាញទឹកហូរកួចដ៏ត្របាញ់។ ផ្ទះទាំងឡាយព្រមទាំងបណ្ដារថយន្តត្រូវទឹកជន់លិច ។

ក្រុមអ្នកជួយសង្គ្រោះបានប្រើនាវាកៅស៊ូតាមរុករកបណ្ដាអ្នកបាត់ខ្លួន។ ប្រធានាធិបតីចិនលោកស៊ីជីនពីងអំពាវនាវកាលពីថ្ងៃទី៧កក្កដា ឲ្យមានប្រតិបត្តិការសង្គ្រោះគ្រប់បែបយ៉ាង ៕
ចែករំលែកព័តមាននេះ