ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អ្វី​ទើប​មិន​ងងុយគេង​ក្នុង​ពេលធ្វើការ

1 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ជួយ​អ្នក​មិន​ឲ្យ​ងងុយគេង​ក្នុង​កន្លែង​ការងារ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​គួរតែ​ចៀស​ពី​ការ​ពិសារ​អាហារ​ដែល​បំពង​ខ្លាញ់​ក្នុង​ពេល​ព្រឹក ព្រោះ​អាហារ​ទាំងនេះ អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ ជាតិ​ស្ករ​ធ្លាក់​ចុះ អារម្មណ៍​មិន​នឹងនរ ដោយ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​អ្នក​ធ្លាក់​ចុះ​ជា​ខ្លាំង​។

អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដូច​ជា ពងមាន់ ត្រី និង​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​អាហារ​ទាំងនេះ អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ មិន​មាន​អារម្មណ៍​ងងុយគេង​ក្នុង​ពេល​បំពេញការងារ​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​ទទួល​បាន​លទ្ធផល​ខ្ពស់​ពី​ការងារ​អ្នកជា​មិន​ខាន​ឡើយ​។

អ្នក​គួរតែ​ពិសារ​ផ្លែ​ឈើ និង​ទឹក​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​នៅ​ក្នុង​ផ្លែ​ឈើ​ទាំងនោះ មាន​សារធាតុ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រមូល​អារម្មណ៍​ក្នុង​ការងារ​បាន ដោយ​អ្នក​មិន​ព្រោះតែ​គេង​មិន​ឆ្អែត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​អ្នក​ទេ​។ ដូចនេះ អ្នក​អាច​បរិភោគ​តាម​វិធី​ខាងលើ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ល្អ​ក្នុង​ការ​បំពេញការងារ​៕