ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្លែ និងផ្លែឈើទាំងនេះ ជួយការពារជំងឺវង្វេងស្មារតី

4 ថ្ងៃ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN​ ការសិក្សាថ្មីចុះផ្សាយក្នុងទស្សនាវដ្តី JAMA Network Open បង្ហាញថា របបអាហារប្រឆាំងការរលាក ដែលសម្បូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក និងគ្រាប់ធញ្ញជាតិពេញមូល អាចកាត់បន្ថយហានិភ័យកើតជំងឺវង្វេងស្មារតីបាន រហូតដល់ ២៩% សូម្បីតែចំពោះអ្នកដែលមានសញ្ញាជីវសាស្ត្របង្ហាញពីហានិភ័យជំងឺអាល់ហ្សៃមឺរខ្ពស់ក៏ដោយ។

អ្នកជំនាញក៏ណែនាំឱ្យហាត់ប្រាណជាប្រចាំ គ្រប់គ្រងសម្ពាធឈាម ជាតិស្ករ និងកូឡេស្តេរ៉ុល គេងឱ្យគ្រប់គ្រាន់ និងរក្សាទំនាក់ទំនងសង្គម ដើម្បីជួយថែរក្សាសុខភាពខួរក្បាលក្នុងរយៈពេលវែង៕