ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ ប្រើឧបករណ៍ឌីជីថលច្រើនពេក ធ្វើឱ្យសិស្សរៀនបានតិចជាងមុន

4 ថ្ងៃ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN​ អត្ថបទវិភាគមួយលើកឡើងថា ការប្រើកុំព្យូទ័រ និងឧបករណ៍ឌីជីថលក្នុងថ្នាក់រៀនច្រើនពេក អាចប៉ះពាល់ដល់សមត្ថភាពសិក្សារបស់សិស្ស ដោយធ្វើឱ្យការអាន ការសរសេរ ការផ្តោតអារម្មណ៍ និងការចងចាំធ្លាក់ចុះ បើប្រៀបធៀបនឹងការរៀនដោយសៀវភៅ និងការសរសេរដោយដៃ។

អ្នកជំនាញក៏ព្រួយបារម្ភអំពីផលប៉ះពាល់លើសុខភាព ភ្នែក និងសុវត្ថិភាពលើអ៊ីនធឺណិត ហើយណែនាំឱ្យសាលារៀនប្រើបច្ចេកវិទ្យាឱ្យមានតុល្យភាព និងកំណត់ពេលប្រើអេក្រង់ឱ្យសមស្រប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការសិក្សា៕