ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកត្រី ប.ង្ខំចិត្ត​បើកបុ.ក​បង្គោល​ភ្លើង បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង បត់​កា.ត់ពី​មុខ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកត្រី​ក្រុមហ៊ុន​លាង ឡេ​ង​ស៊​ស មួយ​គ្រឿង​អ្នកបើកបរ​បង្ខំចិត្ត​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បត់​កាត់មុខ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​គោ​នៅ កណ្ដាល​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដា​ឲ្យ​អោយ​គៀប ជាប់​អ្នកបើកបរ​សំណាងល្អ​ពុំ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ​។​នៅ​ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​ស៊ីទែន​ទឹកត្រី​មួយ​ស៊ីទែន ចំណុះ ៣០០០ លី​ត្រ​បានរ​រអិល​ធ្លាក់​បែក​ស្អុយ​ទឹកត្រី និង​ខ្ទាត​ទៅ​លើ​របស់របរ​ដែល​ដាក់​តាំង​លក់​ក្បែរ​នោះ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧​ខែកក្កដា​ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​មន្ទីរពេទ្យ​បង្អែក ព្រែក​ព្នៅ ភូមិ​ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​កើត​មាន​គ្រោះថ្នាក់ ពណ៌​ស​ជា​រថយន្ត​ដឹក​ទឹកត្រី​ក្រុមហ៊ុន​លាង ឡេ​ង​ស៊​ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ 3E-២៩៩៧ ​បើកបរ​ដោយ​យុវជន​ម្នាក់​បាន​រង​របួសស្រាល មុត​ដៃ​នឹង​កញ្ចក់​។

តាម​សាក្សី​បានអោយ​ដឹង​ថា មុនគេ​ក៏​បាន​គេ​ឃើញ​រថយន្ត​ដឹក​ទឹកត្រី​ខាងលើ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ រថយន្ត​ខាងលើ​នោះ ជ្រុល​ចង្ក​តទៅ​ឆ្វេង​ដៃ បុក​ឡើង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង​១​ដើម​ហើយ​គៀប​ជាប់​អ្នកបើកបរ ទៅ​មុខ​លែង​រួច​។​ដោយឡែក​ស៊ីទែន​ទឹកត្រី​១​ស៊ីទែន​ចំណុះ​៣០០០​លី​ត្រ​បាន​ខ្ទាត​ធ្លាក់​បែក​ស្អុយ​ពេញ​ផ្លូវ តែ​សំណាង​ពី​បណ្តាល​អោយ​ត្រូវ​អ្នកដំណើរ​រង​គ្រោះ ថ្នាក់​ឡើយ​។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ​ក៏​បាន​នាំ​គ្នា​យក​កូនសោរ​ទៅ​ជួយ​ដោះដៃ​ចង្កូត​ដើម្បី​យក​ជន​រង​គ្រោះ​ដែល​គៀប​ជាប់​ចេញ​។​ទោះបីជា​យ៉ាងណា​អ្នកបើកបរ​ពុំ​បាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ​គឺ​គ្រាន់តែ​មុត​កញ្ចក់​ដៃ​តិចតួច​តែ​ប៉ុណ្ណោះ​។

តាម​អ្នកបើកបរ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន បើករថយន្ត​ដឹក​ទឹកត្រី​ចេញពី​ព្រែក​ក្តាម គោលបំណង​យក​ទៅ​ដាក់​ឃ្លាំង​នៅ​ជ្រោយចង្វារ​។​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង បើក​ទន្ទឹម​គ្នា​បត់​ឆ្វេង​កាត់មុខ ជា​ហេតុ​ធ្វើ​អោយ​រូប​គាត់​បង្ខំចិត្ត​ទាញ​ចង្កូត​បុក​ឡើង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ទៅ​បុក​បង្គោល​ភ្លើង​ដើម្បី​​បញ្ចៀស​​គ្រោះថ្នាក់​។​បន្ទាប់​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​និង​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ចុះ​ទៅ​វាស់វែង​យក​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​៕​