ប្រទេសស៊ីរី់ ៖ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង បានមកដល់ក្រុងដាម៉ាស់ កាលពីយប់ថ្ងៃទី៦ កក្កដា ដែលនោះ ជាទស្សនកិច្ចផ្លូវការលើកដំបូងនៅស៊ីរីរបស់មេដឹកនាំមហាអំណាចលោកខាងលិចមួយរូប ចាប់តាំងពីការដួលរលំរបបលោកបាចាអាល់អាសាដមក ។

បារាំងមិនចង់ផ្សាយឲ្យដឹងពីការធ្វើដំណើររបស់លោកម៉ាក្រុងមកកាន់ស៊ីរីឡើយ រហូតដល់ពេលលោកមកដល់ក្រុងដាម៉ាស់ ពិសេស ដោយសារហេតុផលសន្តិសុខ ក្នុងប្រទេសនោះដែលឆ្លងកាត់ដំណើរការសន្តិភាពដ៏ផុយស្រួយក្រោយ១៣ឆ្នាំនៃសង្គ្រាមមក ។ រួចកាលពីថ្ងៃទី២ កក្កដា មានការផ្ទុះគ្រាប់បែកក្នុងហាងកាហ្វេមួយនៅក្រុងដាម៉ាស់បណ្ដាលឲ្យមនុស្សស្លាប់
១០នាក់។

ទីភ្នាក់ងារព័ត៌មាន ផ្លូវការស៊ីរីSANA កាលពីថ្ងៃទី៦ កក្កដា ចាត់ទុកទស្សនកិច្ចនោះ របស់លោកម៉ាក្រុងនៅស៊ីរីថា ជាទស្សនកិច្ចប្រវតិ្តសាស្ត្រ ដោយនោះជាតំណាងនៃការស្ដារឡើងវិញមុខមាត់របស់ស៊ីរិលើឆាកអន្តរជាតិ ។ លោកម៉ាក្រុងក៏ជាមេដឹកនាំលោកខាងលិចដំបូងគេ ដែលទទួលមេដឹកនាំថ្មីស៊ីរីលោកអាហ៍ម៉េដអាល់ចារេហ៍ កាលពីខែឧសភាឆ្នាំ២០២៥ ក៏ទោះបីលោកមានប្រភពពីក្រុមជីហាដក្ដី។

បន្ទាប់ពីទៅកាន់បារាំងមេដឹកនាំថ្មីស៊ីរី ក៏បានទៅកាន់ក្រុងវ៉ាស៊ីនតោនជួបជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលប្រកាសលុបចោលបណ្ដាទណ្ឌកម្មអឺរ៉ុប និងអាមេរិកប្រឆាំងស៊ីរី ៕
ចែករំលែកព័តមាននេះ