សង្គ្រាមអ៉ីរ៉ង់ ៖ ថ្ងៃទី២នៃពិធីបុណ្យសពមេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាយ៉ាតុលាអាលីខាមេនី ប្រព្រឹត្តទៅនាថ្ងៃទី៥ កក្កដា នៅក្រុងតេហេរ៉ង់។ មេដឹកនាំជាន់ខ្ពស់អ៉ីរ៉ង់ភាគច្រើនបានមកចូលរួមក្នុងពិធីសូត្រធម៌ធំរៀបចំធ្វើជាការគោរពវិញ្ញាណក្ខ័ន្ធលោក
អាលីខាមេនី តែកូនប្រុសលោកដែលឡើងជាមេដឹកនាកំពូលថ្មី លោកម៉ូសតាបាខាមេនីមិនមានវត្តមានឡើយ មានតែកូន
ដទៃៗទៀត។

បណ្ដារូបភាពផ្សាយតាមទូរទស្សន៍ គេឃើញវត្តមានរបស់កូនប្រុសលោកអាលីខាតាមី៣រូបគឺ លោកម៉ាសស៊ូដ លោកម៉ូស្តាហ្វានិងលោកម៉ីសាម ។ តាំងពីត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលថ្មីមក លោកម៉ូសតាបាខាមេនីអាយុ៥៦ឆ្នាំ មិនដែលឃើញបង្ហាញមុខជាសាធារណៈឡើយ ។ ខ្លួនលោកផ្ទាល់រងរបួសក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៉ីស្រាអែល ដែលសម្លាប់បិតាលោកតាំងពីថ្ងៃដំបូងនៃសង្គ្រាមគឺថ្ងៃទី២៨កុម្ភៈ ។ បណ្ដាមនុស្សជំនិតលោកបានប្រាប់រ៉យទ័រថា លោកបានប្ដូរមុខហើយមានរបួសធ្ងន់ត្រង់ភ្លៅ។ ចាប់តាំងពីពេលនោះ មកលោកថ្លែងតែតាមរយៈសេចក្ដីប្រកាសប៉ុណ្ណោះ។
ពីធីសូត្រធម៌នៅកន្លែងតម្កល់សពលោកក្នុងព្រះវិហារGRANDE MUSALLA មានមនុស្សចូលរួមដ៏ច្រើនបំផុត។ បន្ទាប់ពីតម្កល់នៅព្រះវិហារនោះដើម្បីធ្វើបុណ្យ សពអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ត្រូវដង្ហែរកាត់ក្រុងតេហេរ៉ង់ បន្ទាប់មកដង្ហែរទៅកាន់ក្រុងសក្ការៈកូមរួចទៅអ៉ីរ៉ាក់ជាប្រទេសជិតខាងដែលមានសហគមន៍ស៊ីអ៉ីតច្រើន។ ការបញ្ចុះះសពលោកធ្វើនាថ្ងៃទី៩ កក្កដា ក្នុងទីក្រុងសក្ការៈMACHHAD ភាគឦសានប្រទេស ដែលលោកអាលីខាមេនីមានដើមកំណើតនៅទីនោះ។
ក្បែរមឈូសសពលោកអាលីខាមេនី មានមឈូសសពបណ្ដាសាច់ញាតិដែលស្លាប់ជាមួយលោក។ សាច់ញាតិដែលស្លាប់ជាមួយលោកមានកូនស្រីម្នាក់ កូនប្រសារប្រុសម្នាក់ កូនប្រសារស្រីម្នាក់និងចៅស្រីម្នាក់អាយុ១៤ខែ ៕

ចែករំលែកព័តមាននេះ