ប្រទេសអេស្ប៉ាញ ៖ សីតុណ្ហភាពក្នុងផ្នែកមួយនៃសហរដ្ឋអាមេរិកបានឡើងយ៉ាងខ្ពស់ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៩នាក់ហើយ នៅរដ្ឋញូវចឺស៊ី ខណៈធាតុអាកាសក្ដៅខ្លាំងនោះបានរាតត្បាតភាគខាងកើតប្រទេសចាប់តាំងពីច្រើនថ្ងៃមកហើយ។ នេះជាការអះអាង កាលពីថ្ងៃទី៤ កក្កដា របស់អ្នកទទួលខុសត្រូវម្នាក់។

លោកRAYNARD WASINGTON នាយស្នងការសុខភាពរដ្ឋញូវចឹស៊ីក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា មកដល់ពេលនេះយើងមានមនុស្សសង្ស័យស្លាប់ដោយធាតុអាកាសក្ដៅខ្លាំង១៩នាក់ ហើយក្នុងរដ្ឋយើងទាំងមូល។ មនុស្សទាំងនេះភាគច្រើនរស់នៅក្នុងផ្ទះពុំមានម៉ាស៊ីនត្រជាក់ ហើយមួយចំនួនស្លាប់នៅខាងក្រៅផ្ទះ មួយចំនួនទៀតស្លាប់តាមផ្លូវរួចអ្នកខ្លះស្លាប់ក្នុងរថយន្ត។ ផ្នែកឧតុនិយមជាតិអាមេរិកគូសបញ្ជាក់ថា ពលរដ្ឋអាមេរិកប្រមាណជា១៦០លាននាក់ ទាក់ទិននឹងការប្រកាសអាសន្នក្ដៅខ្លាំង ពេលប្រទេសកំពុងប្រារព្ធថ្ងៃបុណ្យឯករាជ្យជាតិ៤កក្កដា។

ចំណែកទីភ្នាក់ងារឧតុនិយមជាតិអេស្ប៉ាញវិញបានប្រកាសអាសន្ន ចំពោះការមកដល់នៃរលកធាតុអាកាសក្ដៅខ្លាំងបំផុតលើកទី២ នារដូវក្ដៅឆ្នាំ២០២៦នេះ។ ធាតុអាកាសក្ដៅខ្លាំងនៅអេស្ប៉ាញ ចាប់ផ្ដើមពីថ្ងៃទី៥កក្កដា ជាមួយសីតុណ្ហភាពដល់៤២អង្សាសេ ក្នុងតំបន់ជ្រលងភ្នំភាគនីរតីប្រទេស ហើយបន្តរហូតដល់យ៉ាងតិចថ្ងៃទី៧កក្កដា។ តាមការព្យាករណ៍របស់ឧតុនិយមអេស្ប៉ាញថា ថ្ងៃទី៦កក្កដាសីតុណ្ហភាពមានពី៣៨ទៅ៤០អង្សាសេ ក្នុងតំបន់ជ្រលងភ្នំមីណូ និងពី៣៧ទៅ៣៩អង្សាសេក្នុងតំបន់ជ្រលងភ្នំឡាកូរ៉ូញ។ ចំណែកនៅភាគនិរតីប្រទេសសីតុណ្ហភាពមានពី៣៩ទៅ៤១អង្សាសេ និងអាចដល់៤២អង្សាសេនៅតំបន់ជ្រលងទន្លេ។

ថ្ងៃទី៦ កក្កដា នឹងជាថ្ងៃដែលលំបាកបំផុតជាមួយសីតុណ្ហភាពឡើងខ្ពស់នៅតំបន់ការតាព្រិកខាងកើត តំបន់ជ្រលងភ្នំEBRE និងតំបន់ខ្ពង់រាបខាងជើងដែលសីតុណ្ហភាពអាចមានដល់៤៤អង្សាសេនាថ្ងៃទី៧កក្កដាដែលកាន់ធ្វើឲ្យពិបាកថែមទៀតដល់ស្ថានភាពនៃភ្លើងឆេះព្រៃ តាមកន្លែងផ្សេងៗរបស់ប្រទេស ៕
ចែករំលែកព័តមាននេះ