សង្គ្រាមអ៊ុយក្រែន ៖ កាលពីយប់់ថ្ងៃទី៥ កក្កដា រុស្ស៊ី បានវាយប្រហារខ្លាំងក្លាជាថ្មីទៀត ប្រឆាំងរដ្ឋធានីអ៊ុយក្រែនក្រុងគៀវ ដោយប្រើមីស៊ីល និងដ្រូន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១០នាក់ ខណៈការវាយប្រហារមកដល់ព្រឹកថ្ងៃទី៦ កក្កដា នៅបន្តទៀត ។

មុននេះរុស្ស៊ីអះអាងពីការវាយយកបានទីក្រុងយុទ្ធសាស្ត្រមួយ នៅភាគខាងកើតអ៊ុយក្រែន ដែលជាទីក្រុងធំសំខាន់មួយក្នុងចំណោមទីក្រុងសំខាន់ចុងក្រោយ ដែលអ៊ុយក្រែននៅកាន់កាប់ក្នុងតំបន់ដុនបាស់ ។

តាមតេឡេក្រាមប្រមុខរដ្ឋបាលយោធាក្រុងគៀវលើកឡើងថា អគារស្នាក់នៅមួយត្រូវបាក់មួយផ្នែក ហើយអគារច្រើនទៀតរងការខូចខាតរួចមនុស្សច្រើននាក់ជាប់ក្រោមគំនរបាក់បែក។ ចំណែកអភិបាលក្រុងគៀវលោកវីតាលីគ្លីតស្កូគូសបញ្ជាក់ថា ផ្នែកការពារអាកាសបានបញ្ចេញសកម្មភាពហើយលោកស្នើដល់ប្រជាជនឲ្យស្ថិតក្នុងជម្រកការពារ។

នៅក្រុងគៀវការវាយប្រហារថ្មីនោះរបស់រុស្ស៊ីក្រៅពីអ្នកស្លាប់មនុស្សយ៉ាងតិច៤៦នាក់រងរបួស ។ នេះជាការវាយប្រហារខ្លាំងលើកទី២របស់រុស្ស៊ីលើក្រុងគៀវ និងតំបន់ជុំវិញពេលដែលគូសត្រូវទាំង២កំពុងបង្កើនការវាយប្រហារគ្នាទៅវិញទៅមក ដែលបង្ហាញពីការពង្រីកជម្លោះជាង៤ឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ