ប្រទេសចិន ៖ កងម៉ារីនចិន កាលពីថ្ងៃទី៦ កក្កដា បានបាញ់សាកល្បងដោយជោគជ័យមីស៊ីលយុទ្ធសាស្ត្រថ្មី ចេញពីនាវាមុជទឹកមួយគ្រឿង ។
កងម៉ារីនចិនអះអាងថា នាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រចិន១គ្រឿង បានបាញ់ចេញនាវេលាម៉ោង១២ និង០១នាទីម៉ោងក្នុងស្រុក ថ្ងៃទី៦ កក្កដា មីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់សាកនៅនាយសមុទ្រឆ្ងាយនៃមហាសមុទ្រប៉ាស៊ីហ្វិក ។
មីស៊ីលនោះ ពេលបាញ់ចេញបានធ្លាក់ចំគោលដៅក្នុងតំបន់សមុទ្រដែលបានគ្រោងទុក ។ ការបាញ់សាកល្បងនោះ ជាការធ្វើជាទម្លាប់ ក្នុងក្របខណ្ឌនៃកម្មវិធីហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងម៉ារីនចិន។ ភាគីចិនបានផ្ដល់ព័ត៌មានជាមុនពីការសាកល្បងនេះ ដល់បណ្ដាប្រទេសដែលទាក់ទិន ៕

ចែករំលែកព័តមាននេះ