ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កម្ពុជា​ ៦​នាក់​ ឈ្នះ​ ៥​នាក់​ ចាញ់​ម្នាក់ ក្នុង​​ព្រឹត្តិការណ៍ប្រកួត​កីឡា​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍ប្រកួត​កីឡា​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ថោ​ន​នៅ​តំបន់​ដី​ឡូ​តិ៍​វេ​ង​ស្រេង​កាលពី​យប់​ថ្ងៃ​ទី​៥ ​ខែកក្កដា ​ឆ្នាំ​២០២៦ ដែល​បាន​ប្រ​ផ្ដុំ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ​លំដាប់​កំពូល​រហូត​ដល់​ទៅ​៦​នាក់​ក្នុង​នោះ​ឈ្នះ​៥​នាក់​ចាញ់​តែ​១​នាក់​ប៉ុណ្ណោះ​។

កម្មវិធី​ប្រកួត​ដែល​មានឈ្មោះ​ថា​Golden boy Kun Khmer​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ទូរទស្សន៍​ថោ​ន​លើក​នេះ​បាន​ធ្វើ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំ​ព្រោះ​គូប្រកួត​ទាំ​កីឡាករ​កម្ពុជា​និង​បរទេស​សុទ្ធតែ​ជា​អ្នក​មានបទពិសោធន៍​និង​ថ្វីដៃ​ប្រកួត​ម្នាក់​ៗ​មិន​តិច​ឆ្នាំ​នោះ​។​ជាមួយ​គ្នា​នោះ​ដែរ​កំពូល​អ្នក​ចម្បាំង​ធឿ​ន ធា​រ៉ា​ក្រោយ​ពី​បាន​បាត់​មុខ​ពីលើ​សង្វៀន​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ក៏​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​នេះ​ដែរ​។

កីឡាករ​គោរមៈ​ច័ន្ទ​រាជ​បាន​ត្រឹមតែ​យកឈ្នះ​កីឡាករ​អីវ៉ាន់ ហ្គោ​សជន​ជាតិ​រុ​ស្សី​បាន​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​កីឡាករ​មាស ប៊ុ​ន​ថេ​ន​កូនសិស្ស​លោកគ្រូ​សេន ប៊ុ​ន​ថេ​ន​ប្រ​កូត​ចាញ់​ពិន្ទុ​កីឡាករ​ដា​នី​ល សានី​ហ្សូ​នូវ​មក​ពី​ប្រទេស​រុ​ស្ស៉ី​ដោយ​ពិន្ទុ​។​កីឡាករ​អេ​អាំ​ម៉ា​រី​ន ភូ​ថង​យកឈ្នះ​កីឡាករ​ខន​ន័​រ អូ​រ៉ៃ​លី​មក​ពី​ប្រទេស​អី​រ៉​ង់​ត្រឹម​ទឹក​ទី​១​។​កីឡាករ​ម៉ឺន មេ​ឃា​យកឈ្នះ​កីឡាករ​សេរ​ហ្សូ​ឌី សា​ឌុ​ល​ឡូ​មក​ពី​ប្រទេស​អ៉ី​រ៉​ង់​បាន​ដោយ​ពិន្ទុ​។

ប៉ុន្តែ​សម្រាប់​គូប្រកួត​ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​ទស្សនា​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការ​ប៉ះ​គ្នា​រវាង​ស្ដេច​ប្រដាល់​ពេជ្រ សម្បត្តិ​ជាមួយ​កីឡាករ​អា​លី ខាន់មក​ពី​ប្រទេស​គៀ​ជី​ហ្គី​ស្ថាន​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ទោះបី​កីឡាករ​បរទេស​ម្នាក់​នេះ​មាន​ប្រៀប​ជាង​ខាង​កម្ពស់​បន្តិច​មែន​ក៏​មិន​អាច​ធ្វើ​អ្វី​ពេជ្រ សម្បត្តិ​បាន​ដែរ​។​ទីបំផុត​ត្រូវ​កីឡាករ​ពេជ្រ សម្បត្តិ​បុក​ត្រូវ​ក្បាល​មួយ​កែង​រង​របួសធ្ងន់​ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​២​។​

ទោះជា​យ៉ាងណា ​ពេជ្រ សម្បត្តិ​ក៏​មិនសូវ​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ដោយ​ត្រូវ​គូប្រកួត​វាយ​ឱ្យ​រង​របួស​នៅ​ត្រង់​ក្បាល​ដល់​ទៅ​៣​កន្លែង ស្ទើ​តែ​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ម្ដង​ៗ​ទៅ​ហើយ​។​ចំណែក​អ្នកលេង​ពូថៅ​ធំ ធឿ​ន ធា​រ៉ា​ទោះ​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​យូ​បន្តិច​មែន តែ​វត្តមាន​របស់​គេ​លើក​នេះ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ដោយ​ប្រើ​ពេល​ត្រឹមតែ​២​ទឹក​អាច​យកឈ្នះ​កីឡាករ​ការី​ម៉ូ​វ ការី​ម មក​ពី​ប្រ​ទេ​អូ​បេ​ហ្គី​ស្ថាន​បាន​ដោយ​ងាយ​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>