ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី​បាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៧២គ្រឿង​

2 ខែ មុន

ទីក្រុងមូស្គូ៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៤ ខែកក្កដានេះ អាជ្ញាធររុស្ស៊ីបានអះអាងថា កងការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៧២គ្រឿង នៅតំបន់ឡេនីងក្រាដ​ ​ដោយមិនមានអ្នកស្លាប់ របួស ឬការខូចខាតធ្ងន់ធ្ងរត្រូវបានរាយការណ៍នោះទេ។

ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងសាំងពែតែស្បួកបានឱ្យដឹងថា ដ្រូនអ៊ុយក្រែនបានវាយប្រហារឃ្លាំងស្តុកប្រេងមួយក្នុងសង្កាត់ Kirovsky ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងគ្រោះ ឬប៉ះពាល់ដល់ប្រតិបត្តិការឧស្សាហកម្មឡើយ។

កម្ទេចដ្រូនដែលត្រូវបាញ់ទម្លាក់ក៏ត្រូវបានរកឃើញនៅក្បែរកំពង់ផែ Vysotsk ផងដែរ៕