ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការចុះ​បង្ក្រាប​៥​ទីតាំង​ សង្ស័យ​លួចលាក់​អន​ឡាញ​ស្គេ​ម ដោយ​ឃាត់ខ្លួន​ជនបរទេស​១៨០​នាក់​ ​

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​៥​ទីតាំង​ ដែលសង្ស័យ​លួចលាក់​អន​ឡាញ​ស្គេ​ម និង​ឃាត់ខ្លួន​ជនបរទេស​១៨០​នាក់ ​និង​រឹបអូស​សម្ភារ​ស្គេ​ម ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ​​ក​ក្ត​ដា ឆ្នាំ​២០២៦​ ស្ថិតនៅ​ក្រុង​សិរី​សោភ័ណ​ ។

ប្រតិបត្តិការ​នេះ​ ដឹកនាំ​ដោយ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ​ ​​ក្រុង​សិរី​សោភ័ណ​ ​និងមានការ​សម្រប​សម្រួល​ពី​ព្រៈ​រាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្ត ​កម្លាំង​នគរបាល និងកម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត។

ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ដែល​សង្ស័យ​លួចលាក់​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ហ្គេ​ម​ចំនួន​៥​ទីតាំង​ ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ចំនួន​១៨០​នាក់​ និង​រឹបអូស​សម្ភារៈ​ស្គេ​ម​ជា​ច្រើន​គ្រឿង មាន​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ​ ។


​តាំងទី​១-​ផ្ទញចុងភៅ​ស៊ា​ង​ហៃ​ ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៣០​នាក់ ​ស្ថិត​ភូមិ​ចក សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ទីតាំង​ទី​២-​នៅ​អគារ​ក្នុង​បុរី​ចិន​ខ្មៅ ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​២៩​នាក់ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ទីតាំង​ទី​៣-​នៅ​អគារ​ភោជនីយ៍ដ្ឋាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​២០​នាក់ ស្ថិត​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ទីតាំង​ទី​៤-​អគារ​មួយ​កន្លែង ​ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ កម្លាំង​សមត្ត​កិច្ច​កំពុង​ឡោម​ព័ទ្ធ និង៥-​អគារ​ជាប់មាត់​ស្ទឹង​សិរី​សោភ័ណ​ ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​សមត្ត​កិច្ច​កំពុង​ឡោម​ព័ទ្ធ​។

សូម​បញ្ជាក់​ថា​ ​នៅ​ពេល​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ចុះ​ប្រតិបត្តិការ​បង្ក្រាប​អន​ឡាញ​ស្គេ​ម​នៅ​ក្រុង​សិរី​សោភ័ណ​ចំនួន​៥​ទីតាំង ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៨០​នាក់ ប្រជាពលរដ្ឋ​ពិតជា​បាន​សាទរ​កោត
​ស​សើ​រ ហើយ​សុំ​អោយ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ត្រូវ​បោសសម្អាត​អោយ​អស់​បទល្មើស​អន​ឡាញ​ស្គេ​ម​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​មុខមាត់​ប្រទេស​ជាតិ ​៕