ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​ត្រៀម​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍របស់​ខ្លួន​ថា​នឹង​ខិត​ខំ​ពង្រឹង​សាមគ្គី​ភាព​ឡើង​វិញបន្ទាប់​ពី​ប្រេះ​ឆា​ជាមួយ​ត្រាំ

4 ខែ មុន

ទី​ក្រុង​អង់​ការ៉ា៖ បណ្ដា​ថ្នាក់​ដឹក​នាំ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​រួម​ទាំង​លោក​ដូណាល់​ត្រាំ​ផង​ដែរ​នឹង​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​​ពួត​ដៃ​គ្នា​កាន់​តែ​រឹង​មាំ​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នេះ​ដើម្បី​ការ​ពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៥​នៃ​កិច្ច​ព្រម​ព្រៀង​​។ ការ​ប្ដេជ្ញា​ចិត្ត​ដូច​ខាង​លើ​នេះ​​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គ​ការណាតូ​ដែល​នឹង​រៀប​ចំ​ឡើង​នៅ​រដ្ឋ​ធានី​អង់​ការ៉ា​ ប្រទេស​តួកគី​ នា​សប្ដាហ៍​ក្រោយ​។ នេះ​បើ​យោ​ងតាម​ការ​សរ​សេរ​រៀប​រាប់​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​អនុ​ម័ត​ទទួល​ស្គាល់​ដោយ​សមាជិក​អង្គការ​នេះ​ទាំង​អស់​។ ខ្លឹម​សារ​នៃ​អត្ថ​បទ​នេះ​បាន​ធ្លាក់​ដល់​ដៃ​របស់​អ្នក​សារ​ព័ត៌​មាន​។

រដ្ឋ​ជា​សមាជិក​អង្គ​ការណាតូ​ក៏​បាន​សន្យា​ផ្ដល់ជំនួយ​យោធា​គិត​ជា​ទឹក​ប្រាក់​​​៧០​ពាន់​លាន​អឺរ៉ូ (ស្មើ​នឹង​៨០​ពាន់​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អ៊ុយ​ក្រែន​នៅ​ឆ្នាំ​២០២៦ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ផ្ដល់​ជំនួយ​ប្រហាក់​ប្រហែល​នេះ​ទៀត​សម្រាប់​អ៊ុយ​ក្រែន​តស៊ូ​នៅ​ក្នុង​សង្គ្រាម​ពេញ​មួយ​​ឆ្នាំ​២០២៧​ទៀត​។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ឯក​សារ​ដែល​រង់​ចាំ​ការ​អនុ​ម័ត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​។ លោក​​ត្រាំ​បង្ហាញ​ភាព​អល់​អែក​ ឬ​ជិន​ណាយ​ចិត្ត​ចង់​តែ​ដក​ខ្លួន​ចេញ​ម្ដង​ៗ​ពី​អង្គ​ការ​នេះ​​ព្រោះ​​រដ្ឋ​ជា​សមាជិក​មិន​ព្រម​ចូល​រួម​វិភាគ​ទាន​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​ ហើយ​ទុក​ឱ្យ​អាមេរិក​រ៉ាប់​រង​ចំណាយ​តែ​ម្នាក់​ឯង​។

បន្ទាប់​ពី​ប៉ះ​​ពារ​ពាក្យ​សម្ដី​គ្នា​​ជា​មួយ​ថ្នាក់​ដឹក​នាំអឺរ៉ុប​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ីរ៉ង់​រួច​មក​ លោក​ដាក់​ការ​សង្ស័យ​ថា​សន្ធិ​សញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ណាតូ​នោះ​មើលទៅ​ហាក់​ដូច​ជា​មិន​បាន​ប្រយោជន៍​អ្វី​ទេ​ព្រោះ​លោក​បបួល​ពួក​គេ​ឱ្យ​ចូលរួម​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ ពួកគេ​ធ្វើ​មិន​ដឹង​មិន​ឮ។ លោក​ថែម​ទាំង​ព្រលយ​ពាក្យ​ថា​កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​នេះ​។ ប៉ុន្តែ​អត្ថ​បទ​ដែល​អនុ​ម័ត​ទទួល​ស្គាល់​ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេស​រួម​ទាំង​អាមេរិក​ផង​ដែរ​នោះហាក់​បង្ហាញថា​លោក​ត្រាំ​ចង់​ទុក​បញ្ហា​នោះ​មួយ​ឡែក​សិន​ដើម្បី​រួប​រួម​សាមគ្គី​គ្នា​ឡើ​ងវិញ​។

សេចក្ដី​​ព្រាង​នៃ​សេច​ក្ដី​ប្រកាស​របស់​អង្គការ​ណាតូនោះ​​​​មាន​សេចក្ដី​ជា​អាទិ៍​ថា «​រុស្ស៊ី​​ជា​គ្រោះ​គំរាម​កំហែង​រយៈ​ពេល​វែង​ចំពោះ​សន្តិ​សុខ​ និង​ស្ថិរ​ភាព​នៅ​អឺរ៉ុប និង​តំបន់​អាត្លង់​ទិច​។ ហេតុ​នេះ សមាជិក​អង្គ​ការ​អង្គ​ការ​ណាតូ​នៅ​អឺរ៉ុប និង​កាណាដា​ប្ដេជ្ញា​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​នៅ​ទី​ក្រុង​ឡា​អេ ប្រទេស​ហូឡង់​ កាល​ពី​ឆ្នាំ​២០២៥​។ យើង​កំពុង​កសាង​អនាគត​ និង​ធ្វើ​ឱ្យ​អឺរ៉ុប​មាន​ថាម​ពល​កាន់​តែ​ខ្លាំង​ក្លា​ដើម្បី​ជា​ធាតុ​ផ្សំ​ធ្វើ​ឱ្យ​អង្គការ​ណាតូ​ក៏កាន់​តែ​មាន​ថាម​ពល​ខ្លាំង​ក្លា​។ បណ្ដា​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​ និង​កាណាដា​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​អាមេរិក​ នឹង​រ៉ាប់​រង​ទទួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​ជាង​បច្ចុប្បន្ន​​ដើម្បីបុព្វ​ហេតុ​ការ​ពារ​រដ្ឋ​ជា​សមា​ជិក​ទាំង​អស់​របស់​ស្ថាប័ន​មួយ​នេះ​»៕ ប្រភព៖ Reuters​