ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក៖ សង្គ្រោះកុមារ១៦នាក់ ត្រូវបានបង្ខាំងក្នុងបន្ទប់លា.ម.កជិត​៤ឆ្នាំ ស្ថានភាពរស់នៅអាក្រក់ជាងសត្វពាហនៈ

3 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ នៅ​ភាគ​ខាងត្បូង​រដ្ឋ​អូ​ហៃ​យ៉ូ​ ភាគ​ឦសាន​អា​មេ​រិ​ក ក្មេង​១៦​នាក់​មាន​អាយុ​ចាប់ពី​១៨​ខែ ​ដល់​១៨​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​រស់​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ ។ ​ក្រោយ​ការ​រក​ឃើញ​ក្មេង​ទាំងនេះ អ​គ្ក​រដ្ឋ​អាជ្ញា​រដ្ឋ​អូ​ហៃ​យ៉ូ​ចាត់​ទុក​រឿង​នោះ​ថា ជា​កា​រប​ង្ខាំង​មនុស្ស​ដ៏​អាក្រក់​អា​ក្រី​បំផុត​។

ទូរទស្សន៍ ​NBC ​រាយការណ៍​ថា ឪពុក​ម្ដាយ​និង​ជីដូន​ជីតា​របស់​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន និង​ទទួល​ការ​ចោទប្រកាន់​ពី​បទល្មើស​ដល់​១០​ករណី ដោយសារ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អនីតិជន​ ។ បណ្ដា​អ្នក​ស៊ើ​ប​អង្កេត​រាយការណ៍​ពី​ស្ថានភាព​រស់នៅ​ដ៏​អាក្រក់​បំផុត​របស់​ក្មេង​ទាំងនេះ​ ដែល​បង្ខាំង​ក្នុង​បន្ទប់​តូច​មួយ​ពោរពេញ​ដោយ​លាមក​។ ក្មេង​ទាំងនេះ​ ត្រូវ​បង្ខាំង​ទុ​​ក​ក្នុង​បន្ទប់​តូច​ទំហំ​៣,៥​ម៉ែត្រ​បួន​ជ្រុង ​ពោរពេញ​ដោយ​លាមក​មនុស្ស អស់​ពេល​ជិត​៤​ឆ្នាំ​មក​ហើយ​ ។ អាជ្ញាធរ​វាយតម្លៃ​ថា ​ស្ថានភាព​រស់នៅ​របស់​កុមារ​ទាំងនេះ​អាក្រក់​ជាង​ស្ថានភាព​របស់​សត្វពាហនៈ​ទៅ​ទៀត​។

ក្មេង​ទាំងនេះ ​មិន​បាន​រៀនសូត្រ​ ហើយ​មួយ​ចំនួន​មិន​មានការ​ធំធាត់ មិន​ចេះ​និយាយ​ ឬ​និយាយ​បាន​តិ​តតួ​ច​បំផុត​។ កុមារ​បង​គេ​វ័យ​១៨​ឆ្នាំ​ មាន​បញ្ហា​ស​សៃ​ប្រសាទ​មិនដឹង​ថា​ រូបគេ​មានឈ្មោះ​អ្វី​ផង​ ។ ក្រោយ​រំដោះ​កុមារ​៣​នាក់​ ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កន្លែង​សង្គ្រោះ​បន្ទាន់ ។ ចំណែក​ឪពុក​ម្ដាយ ​និង​ជីដូន​ជីតា​របស់​របស់​ពួក​គេ ​ត្រូវ​ឃុំខ្លួន​ជាមួយ​ការ​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ម្នាក់​ៗ៣០០.០០០​ដុល្លារ ។ ពួក​គេ​ក៏​ត្រូវ​ហាម​មិន​ឲ្យ​មក​ជួប​ទាក់ទង​កូន​ឬ​ចៅ​ទាំងនោះ​ទៀត​ផង ​៕