ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅកម្ពុជាឥឡូវមានរថយន្ត ប្រហែលជា១០០ម៉ាកនៅលើផ្លូវ

2 ខែ មុន

នៅ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​រថយន្ត​ដែល​កំពុង​តែ​ឃើញ និង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នានា​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា មាន​ប្រមាណ​ជា​១០០​ម៉ាក​ឯណោះ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ ។

ប្រភព​ដដែល​បាន​អះអាង​ថា ម៉ាក​រថយន្ត​ទាំងនេះ គឺ​មាន​ទាំង​រថយន្ត​ថ្មី និង​រថយន្ត​ជជុះ រថយន្ត​ពាណិជ្ជ​គម្ម រថយន្តក្រុង ក៏​ដូច​ជា រថយន្ត​ដឹក​ទំនិញ​ផ្សេង​ៗ​ដែល ដែល​នាំ​ចូល និង​ចែកចាយ​ដោយ​ផ្លូវការ និង​បណ្តាញ​ទីផ្សារ​ងងឹត ។

អ្នកជំនាញ​និយាយ​ថា តម្រូវការ​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើនឡើង ដែល​ជា​និន្នាការ​មួយ​ដែល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​បន្ត​ដោយសារ​តែ​ការ​កែ​លម្អ​កម្រិតជីវភាព​។

នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៦​នេះ ប្រភព​ដដែល​បាន​អះអាង​ថា កម្ពុជា​នាំ​ចូល​រថយន្ត​ថ្មី​សរុប ៣០.០០០ គ្រឿង និង​រថយន្ត​ជជុះ​ប្រមាណ​ជា ១៥.០០០ គ្រឿង ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​ទីផ្សារ​សម្រាប់​រថយន្ត​ថ្មី​បាន​កើនឡើង​ដល់​៦៦ ភាគរយ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពោល គឺ​កើនឡើង​ពី​៥៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​នៅ​ឆ្នាំ ២០២៥ ខណៈ​ដែល​រថយន្ត​ជជុះ​បាន​ធ្លាក់​ចុះ​ពី ៤១ ទៅ ៣៤​ភាគរយ ភាគរយ​។

រថយន្ត​ទាំងនោះ គឺជា​រថយន្ត​នាំ​ចូល និង​រថយន្ត​ដែល​ជា​ផលិតផល​តម្លើង​ដោយ​រោងចក្រ​តម្លើងរថយន្ត​នៅ​កម្ពុជា​ទាំង​១២​ក្រុមហ៊ុន ៕