ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វសុនខអូសស្បោងខ្មៅធុំក្លិនស្អុ.យចេញពីព្រៃ ទើបដឹងថាជាស.ពមនុស្ស២នាក់ ត្រូវកា.ត់ជា​ច្រើនកំណាត់​ នៅប៉ោយប៉ែត

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​​បាន​ប្រ​ទះ​ឃើញ​សាកសព​មនុស្ស​ច្រក​ស្បោង​ខ្មៅ​ជា​ច្រើន​កំណាត់​ ​​ជា​​សាកសព​មនុស្ស​២​នាក់​ ដោយ​មាន​ក្លិនស្អុយ​ ត្រូវបានសត្វសុនខអូស​ចេញពី​ព្រៃ ​បង្កការភ្ញាក់ផ្អើល​​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​នៅ​ថ្ងៃ​ទី​៣ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២៦​ នៅ​ចំណុច​ព្រៃ​ក្បែរផ្លូវ​ខាងកើត​ភូមិ​ណ្តូ​ង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រជាពលរដ្ឋ​ប្រាប់ឱ្យដឹង​ថា ​នៅ​មុន​ពេល​ដែល​ប្រ​ទ​ឃើញសាកសពមនុស្ស​ត្រូវ​​សត្វ​សុនខ​អូស​ស្បោង​ពណ៌​ខ្មៅ​ចេញពី​ព្រៃ​ មាន​​ធុំក្លិន​ស្អុយ​ក៏​ដើរទៅ​មើល​​ឃើញ​សាកសព​ជា​ច្រើន​កំណាត់​ ដោយឡែក​មាន​ក្បាល​ចំនួន​២​ និង​កំណាត់​ដៃជើង​និង​ដងខ្លួន ​កាលពី​ថ្ងៃ​ទី​០២ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២៦​។

ប្រពល​រដ្ឋ​បាន​បញ្ជាក់​ថា​៖​តាម​ការ​ពិនិត្យ​គឺ​សាកសព​មនុស្ស​ចំនួន​២​នាក់​ជា​បុរស់​ទាំង​២​នាក់​ដែល​មាន​​សម្បុរស ​មាន​​ស្នាម​សាក់​លើ​ដងខ្លួន ​អាច​ជា​សព​ជនជាតិ​បរទេស ​ដែល​ត្រូវ​បាន​ឃាតករ​សំលាប់​កាត់ជា​កង់​ៗ រួច​​ច្រក​ស្បោង​ខ្មៅ​ ហើយ​យក​មក​បោះចោល​ក្នុង​ព្រៃ​ អាច​មាន​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ ទើប​មាន​ក្លិនស្អុយ​បែបនេះ​។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ ​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រ​ទៈ​ឃើញ​សាកសព​មនុស្ស​ជា​ច្រើន​កំណាត់​ត្រូវ​បាន​ច្រក​ស្បោង​ខ្មៅ​យក​មក​ចោល​ ហើយត្រូវ​សត្វ​​សុនខ​អូស​ចេញពី​ព្រៃ​ទើប​ដឹង​ និង​​រាយការណ៍​ជូន​អាជ្ញាធរ​ ព្រមទាំង​​សមត្ត​កិច្ច​បាន​ចុះ​មក​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ឆ័​យ​មាន​រយៈ​ពាល​២​ថ្ងៃ​មកហើយ គឺ​ចាប់ពី​ថ្ងៃ​ទី​២​ ដល់​៣ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៦​ដែល​មាន​កម្លាំង​ជំនាញ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​ប្រ​ទៈ​ឃើញ​សាកសព​មនុស្ស​ជា​ច្រើន​កំណាត់​ដែល​​សត្វសុនខ​អូស​ចេញពី​ព្រៃ អ្នក​សារព័ត៌​មានបាន​ទំនាក់​ទៅ​សមត្ត​កិច្ច​ជំនាញ​ដែរ​ តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ទេ​ តែ​ដឹង​ថា​មាន​ករណី​ប្រជាពលរដ្ឋ​ប្រ​ទៈ​ឃើញ​សាកសព​ជា​ច្រើន​កំ​ណាត់​ច្រកស្បោងខ្មៅ ហើយ​​ត្រូវសត្វ​​សុនខ​អូស​ចេញពី​ព្រៃ​ពិត​មែន​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>