សហរដ្ឋអាមេរិក ៖ ប៉ូលិសក្រុងញូវយ៉កគូសបញ្ជាក់ថា បុរសម្នាក់បានដុតខ្លួននៅមុខទីស្នាក់ធំអ.ស.ប ក្រុងញូវយ៉ក កាលពីចុងរសៀលថ្ងៃទី២ កក្កដា ហើយបានស្លាប់ក្រោយពីខ្លួនគេត្រូវភ្លើងឆេះខ្លោចធ្ងន់ធ្ងរ ។

ប៉ូលិសក្រុងញូវយ៉កអះអាងថា បានទទួលសេចក្ដីរាយការណ៍ពីការដុតខ្លួនរបស់បុរសរូបនេះនៅក្បែរទីស្នាក់ការអ.ស.ប នាវេលាម៉ោង១៨ និង៣២នាទីម៉ោងក្នុងស្រុក ។ រូបគេបានស្លាប់នៅមន្ទីរពេទ្យ BELLEVUE សង្កាត់ម៉ាន់ហាតាន់។ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតមួយពីការដុតខ្លួននោះ។ ប៉ូលិសថា នៅមិនទាន់ដឹកពីមូលហេតុនៃការដុតខ្លួននេះនៅឡើយ ប៉ុន្តែកាសែតញូវយ៉កប៉ុស្តិ៍រាយការណ៍ថា បុរសរូបនេះពេលដុតខ្លួនមានកាន់ទង់ទីបេមួយ។
លោក TENCHO GYATSO ប្រធាន អង្គការយុទ្ធនាការអន្តរជាតិសម្រាប់ទីបេ បានប្រាប់អត្តសញ្ញាណរបស់បុរសដុតខ្លួននោះថាមានឈ្មោះ LOBGA RANGZEN ជាអ្នកការពារមិននឿយណាយចំពោះបុព្វហេតុទីបេដែលលះបង់កាយ ដើម្បីផ្សព្វផ្សាយដោយសន្តិវិធីដល់មតិសាធារណៈពីវិបត្តិសិទ្ធិមនុស្សនៅទីបេ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.ប លោកអានតូនីញ៉ូហ្គូទ័ររេស ក្នុងសេចក្ដីប្រកាសមួយគូសបញ្ជាក់ថា យើងសូមសម្ដែងក្ដីក្រៀមក្រំចំពោះឧប្បត្តិហេតុសោកនាដកម្មនេះ និងសូមសម្ដែងការចូលរួមមរណទុក្ខជាមួយគ្រួសាររបស់គេ៕

ចែករំលែកព័តមាននេះ