ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយបញ្ហាចង្អៀតណែន ! ជនជាប់ឃុំ៥១នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តរតនគិរី ទៅមណ្ឌលអប់រំកែប្រែទី៣

1 អាទិត្យ មុន

ជន​ជាប់​ឃុំ ចំនួន​៥១​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តរតនគិរី មក​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​សមត្ថកិច្ច​គោលដៅ​ពាក់ព័ន្ធ​ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ចំនួន ៥១​នាក់ ចេញពី​ពន្ធនាគារ​ខេត្តរតនគិរី មក​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង ក្រោម​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្ដម ឧត្ដម​អគ្គានុរក្ស​.១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានឱ្យ​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ លោក ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ទ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព ៕