ប្រទេសស៊ីរី ៖ មានការវាយប្រហារថ្មីមួយនៅក្រុងដាម៉ាស ដោយមនុស្ស៩នាក់ស្លាប់ និង២០នាក់រងរបួស កាលពីថ្ងៃទី២ កក្កដា ក្នុងការផ្ទុះគ្រាប់បែកមួយគ្រាប់ ក្នុងហាងកាហ្វេពេញនិយមមួយនាកណ្ដាលរដ្ឋធានីស៊ីរី ។

តាមអាជ្ញាធរថា ការផ្ទុះកើតមាននៅជិតវិមានតុលាការក្នុងសង្កាត់មានមនុស្សកុះករ និងមានហាងធំនានា។ មកដល់យប់ថ្ងៃទី២កក្កដា នៅមិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនៅឡើយ ។ តាមឧត្ដមសេនីយម៉ូហាម៉ាដឃីត ប្រមុខកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរីថា ការផ្ទុះនោះមកពីគ្រឿងផ្ទុះដែលដាក់ក្នុងហាងកាហ្វេនេះ ។ ភ្លាមៗពួកអ្នកជួយសង្គ្រោះបានលើកមកដល់ទីកន្លែង
ចំណែកកងកម្លាំងសន្តិសុខបានឡោមព័ទ្ធហាងកាហ្វេនេះ ។

រូបភាពនៃការវាយប្រហារនោះ នាំឲ្យប្រជាជនក្រុងដាម៉ាសនឹកឃើញដល់អនុស្សាវរីយច្រើនឆ្នាំនៃសង្គ្រាមស៊ីវិល ៕

ចែករំលែកព័តមាននេះ